កងកម្លាំង​២៥០​នាក់​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បានទទួល​អាវរ​ងារ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​

0

កំពង់ធំៈ នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ មាន​ពិធី​ចែក​អំណោយ​អាវ​រងារ​ជូន​ដល់ កងកម្លាំង​ចំណុះ​ឲ្យ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចំនួន​២៥០​នាក់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រោម​អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង មេបញ្ជាការ​ង និង​ពលទាហាន​ជិត​៣០០​នាក់​ចូលរួម​។​Image9
​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​បាន​ផ្តល់ជូន​ដល់​ពលទាហាន​ទាំង​២៥០​នាក់ គឺជា​កម្លាំង​សម្រាប់​ត្រៀម​បម្រុង​ចល័ត​អន្តរាគមន៍ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​បាន​ជួប​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ជា​កម្លាំង​ចល័ត​ឡើងទៅ​កាន់​ទិស​ព្រំដែន កម្ពុជា ថៃ ពេល​មាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ ។​
Image2 នៃ​ឳ​កាស​នោះ​ពី​ធី​ចែក​អំណោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ ដ៏​ខ្ពង់ខ្ពស់​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា ប្រមុខ​ដឹកនាំ​ប្រកបដោយ​គិត​បណ្ឌិត ព្រមទាំង​សម្តេច​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច ទាំងពី​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់ គិតគូ​ដល់​កងកម្លាំង ដែលជា​កម្លាំង​រ៉ឹង​មាំ​ការពារជាតិ​មាតុភូមិ ការ ពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត ហើយ​សម្តេច​ទាំងពី​ស្ថិត​នៅជាប់​ជាមួយ​ប្រជា ពលរដ្ឋ ដឹង​សុខទុក្ខ​របស់​កងកម្លាំង និង​ប្រជាពលរដ្ឋ យល់​នូវ​រាល់​ការលំបាក​ផ្សេងៗ​។​Image10
​ក្នុង​ឳ​កាស​នេះដែរ​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់សឹក បាន​មានប្រសាសន៍ កោត​សើរ នឹង​ផ្តាំផ្ញើរ ដល់​កងកម្លាំង​ចំណុះ​ឲ្យ​តំបន់សឹក​ទាំងអស់ ដែល​បាន​គោរព​នូវ​បទបញ្ជា​តាម​ការចាត់​តាំងរបស់​ថ្នាក់លើ ព្រម ទាំង​បាន​ឆ្លើយតប​ទាន់ពេលវេលា រាល់​សភាពការណ៍ អាក្រក់​ដែល​បានកើត​ឡើង ជាយថាហេតុ ក្នុង​ឳ​កាស​នោះ​ឯកឧត្តម បាន​ផ្តាំផ្ញើរ​ដល់ កងកម្លាំង​ទាំង​២៥០​នាក់ នូវ​ចំនុច​សំខាន់ៗ​ជូន​ដល់​កងកម្លាំង​ដែល​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ភ្ជាប់​ភ្ជួ​ន​បន្ថែមទៀត នូវ​វិន័យ​សណ្តាប់ធ្នាប់​របស់​កង​កម្លាំង​ក្នុងតួនាទី​របស់ខ្លួន មិនតែប៉ុណ្ណោះ​ក្នុងនាម​ជា​កងកម្លាំង​ត្រូវ យកចិត្តទុកដាក់​ថែរក្សា គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​គ្រាប់រំសេវImage6

ព្រមទាំង​សម្ភារៈ​សឹក នានា​ឲ្យ​បាន​គង់​វង​ល្អ និង​មិន​ប្រព្រឹត្ត​សកម្មភាព​ដែល​ខុសច្បាប់ ត្រូវ​បង្កើន​ភាពជិតស្និទ្ធ​រវាង​កងកម្លាំង សាមគ្គី​គ្នា ចៀសវាង​ការបែកបាក់ ជាពិសេស​ក្នុងពេល​បំពេញភារៈកិច្ច នៅតាម​តំបន់​នានា ត្រូវមាន​ការទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ ចេះ​ជួយ​យកអាសារ​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​ជួប​ការលំបាក ចូលរួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅតាម​មូល​រដ្ឋា​ន គោរព​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំនុច ចំណែក​នៅតាម​មូលដ្ឋាន​យោធិន​ត្រូវ​បន្ត​ការដាំដុះ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ជួយ​ដោះស្រាយ​បន្ថែម​លើ​ជីវភាព​គ្រួសារ និង​ជាការ​ចាត់​បន្ថយ​ការចំណាយ​នៅក្នុង​គ្រួសារ​ផងដែរ​។

ដោយ ប៊ុន រដ្ឋាImage4Image5Image3Image7