​បាញ់ប្រហារ​នៅ​ខាងក្នុង​អគារ​រដ្ឋ សភា​កាណាដា​ស្លាប់​២​នាក់​

0

 

​យ៉ាងហោចណាស់​ក៏មាន​សន្ដិសុខ​នៅ រដ្ឋសភា​ម្នាក់​និង​ខ្មាន់កាំភ្លើង​ម្នាក់​ស្លាប់ ក្រោយពេល​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​នៅ ខាងក្រៅ ហើយ​រត់​ចូលក្នុង​សភា​កាណាដា នៅ​ទីក្រុង Otawa នា​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២២ ខែតុលា ម៉ោង​ក្នុង​តំបន់ ។ ក្រោយ​ខ្មាន់កាំភ្លើង​រត់​ចូល​សភា​ក៏​បន្ដ បាញ់រះ​នៅ​ទីនោះ ។
​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៣ ខែ តុលា ស្ថានភាព​នៅ​ទីក្រុង Otawa ប្រសើរ ឡើងវិញ ប៉ុន្ដែ​ប៉ូលិស​និង​កម្លាំង​សន្ដិសុខ នៅតែ​បន្ដ​យាមកាម​យ៉ាង​តឹងតែង​នៅ​ទីតាំង​រដ្ឋសភា និង​បើក​ការស្រាវជ្រាវ ។ ពលរដ្ឋ​មិន​អនុញ្ញាត​ធ្វើដំណើរ​ឆ្លងកាត់ ទីនោះ​ឡើយ ។
​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃ ទី​២៣ ខែតុលា នាយករដ្ឋមន្ដ្រី​កាណាដា លោក Stephen Harper បានប្រកាសថា “​កាណាដា​មិន​អនុញ្ញាតឱ្យ​មានការ​វាយ ប្រហារ​ភេរវកម្ម​ដូចជា​ពេលនេះ​ឡើយ ហើយ​កាណាដា​ក៏​មិន​រង​ការគំរាមកំហែង និង​មិន​ទុកឱ្យ​ពួក​ភេរវកម្ម​គំរាម​នោះ ឡើយ ។

aaaaa
​នាយករដ្ឋមន្ដ្រី​កាណាដា​បន្ដទៀតថា ហេតុការណ៍​ខាងលើ​កើតឡើង​បានធ្វើឱ្យ យើង​មានការ​ប្ដេជ្ញា​បង្កើន​ការខិតខំ​ទ្វេដង សម្រាប់​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​គេចផុត​ពី​ការប៉ុនប៉ង​វាយប្រហារ​ណាមួយ​។
​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង ថា ពួកគាត់​មើលឃើញ​បុរស​ម្នាក់ សំដៅ​ចូល​សភា​ក្រោយមក​ក៏​ឮសូរ សំឡេង​ផ្ទុះ​កាំភ្លើង​ជាច្រើន​គ្រាប់ ប៉ូលិស ដេញតាម​ពីក្រោយ ហើយ​ស្រែក​ឱ្យ​អ្នក ទាំងអស់គ្នា​ពួន​ទៅ ប្រយ័ត្ន​គ្រោះថ្នាក់ ។ ហេតុការណ៍​បាញ់ប្រហារ​កើតឡើង​ចំ ពេលដែល​នាយករដ្ឋមន្ដ្រី​កាណាដា Stephen Harper កំពុង​ថ្លែង​សុន្ទរកថា ទៅ កាន់​មន្ដ្រី​មកពី​គណបក្សប្រឆាំង​នៅក្នុង បន្ទប់​សំខាន់​មួយ​នៅ​អគារ​រដ្ឋសភា ។ ស្នូរ​កាំភ្លើង​បន្លឺឡើង​យ៉ាងតិច​៣០​គ្រាប់ នៅក្នុង​អគារ​រដ្ឋសភា ។ ក្រុម​សន្ដិសុខ បាន​ឡោមព័ទ្ធ​ទីនោះ​ហើយ​ជម្លៀស​អ្នក ដែលមាន​វត្ដ​មាននៅ​ខាងក្នុង ។ អ្នក​នាំ ពាក្យ​នាយករដ្ឋមន្ដ្រី​កាណាដា​បញ្ជាក់ថា នាយករដ្ឋមន្ដ្រី​មាន​សុវត្ថិភាព​ចាកចេញ ពី​អគារ​រដ្ឋសភា ។aaa
​ក្នុងពេល​ជាមួយគ្នានេះ ប៉ូលិស​កាណាដា បានប្រកាស​ស្រាវជ្រាវ​ជា​ទ្រង់ទ្រាយ​ធំ ថា​តើ​ខ្មាន់កាំភ្លើង​តែម្នាក់ឯង​ឬក៏​មាន បក្ខពួក​ជាច្រើន​ចូលរួម​ក្នុង​ការបាញ់ ប្រហារ ។ ទាហាន​ម្នាក់​ឈ្មោះ Cpl. Nathan Cirillo រង​ការបាញ់សម្លាប់​នៅ មុខ​ស្ដូប​អនុស្សាវរីយ៍​សង្គ្រាម ហើយ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក ប៉ូលិស​២​នាក់​ទៀត​រងរបួស​ក្នុង​ការបាញ់ ប្រហារ​គ្នា​ជាមួយ​ខ្មាន់កាំភ្លើង ។
​កន្លងមក​កាណាដា​បាន​ប្រហារ​អាសន្ន ពី​សកម្មភាព​ភេរវកម្ម​ឡើង​មួយកម្រិត ទៀត ក្រោយពេល​ក្រុម​អ៊‌ិ​ស្លាម​បង្កើត រដ្ឋ​គំរាមកំហែង ។ កាលពី​ថ្ងៃទី​២២ ខែ តុលា បុរស​កាន់សាសនា​អ៊‌ិ​ស្លាម​ម្នាក់ ត្រូវ​ប៉ូលិស​ទីក្រុង​កេ​ប៊ិក បាញ់សម្លាប់ ក្រោយពេល​ព្យាយាម​បើក​រថយន្ដបុក ទាហាន​២​នាក់​បណ្ដាលឱ្យ​ម្នាក់​ស្លាប់​និង ម្នាក់តៀត​រងរបួស