​វិបត្ដិ​ហុងកុង ៖ គ្រាប់បែក​សាំង បង្ហាញ​វត្ដ​មាននៅ​ទីតាំង​បាតុកម្ម​

0

​ភាព​តានតឹង​នៅ​កោះ​ហុងកុង​កាន់តែ កើន​ខ្លាំង​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ពិសេស ក្រោយ​ពេលដែល​ការចរចា​រវាង​តំណាង ក្រុមនិស្សិត​ទាំង​៥​រូប​ជាមួយ​តំណាង​រដ្ឋា ភិ​បាល​ហុងកុង​ទាំង​៥​រូប​ដោយ​មិន​ទទួល បាន​លទ្ធផល​ជា​វិជ្ជមាន​ណាមួយ​បញ្ចប់ វិបត្ដិ​នៅ​ទីនោះ ។
​កាលពី​យប់​ថ្ងៃទី​២២ ខែតុលា នៅ ខណ្ឌ Mong Kok បុរស​វ័យ​កណ្ដាល​ម្នាក់ ត្រូវបាន​គេ​សង្ស័យថា គប់​គ្រាប់បែក សាំង​សំដៅ​ទៅលើ​ហ្វូង​បាតុករ​ក្នុងពេល ដែល​ក្រុមបាតុករ​កំពុងតែ​ស្ដាប់​សុន្ទរកថា របស់លោក Tam Tak Chi ដែលជា បុគ្គល​មាន​សិទ្ធិអំណាច​ក្នុង​ស្រទាប់​មហា ជន​នៅក្នុង​ការតវ៉ា​ទាមទារ​សិទ្ធិសេរីភាព របស់​ពលរដ្ឋ​ហុងកុង ។ ការ​គប់​គ្រាប់ បែក​សាំង​នោះ បណ្ដាលឱ្យ​កុមារ​២​នាក់ រងរបួស ។ ភ្លាមៗ​នោះ រថយន្ដ​ពន្លត់ អគ្គិភ័យ​ក៏បាន​មកដល់​lllk

កន្លែងកើតហេតុ​។
​កន្លងមក​ប៉ូលិស​ហុងកុង​ក៏បាន​ចាប់ ខ្លួន​បុរស​ម្នាក់​ដែល​ព្យាយាម​បិទផ្លូវ​ជំនួយ ស្បៀងអាហារ​សម្រាប់​ក្រុមបាតុករ​ដែល​គ្រប់គ្រង​នៅ​ខណ្ឌ Mong Kok ។ នៅ ពេលដែល​ទទួលបាន​ព័ត៌មាន ក្រុមបាតុករ ក៏​ឡោម​ព័ទ្ធចាប់​បុរស​ម្នាក់​នោះ ដោយ ឆែកឆេរ​ឃើញ​មាន​ថង់​ផ្ទុក​សារធាតុ ងាយ​ផ្ទុះ​ឆេះ​ទៀតផង ។
​លោក Tam Tak Chi បានឱ្យដឹងថា ក្រុម​របស់លោក​ទទួល​រង​ការ​គំរាម កំហែង​គ​ប​គ្រាប់បែក​សាំង​កាលពីដើម សបា្ដហ៍​មកម្ល៉េះ ។ លោក​បាន​ថ្កោល ទោស​យ៉ាងខ្លាំង​ដល់​សកម្មភាព​ខាងលើ ដោយបាន​ស្នើ​ដល់​ប៉ូលិស​ហុងកុង​មាន សកម្មភាព​ការពារ​ឱ្យបាន​តឹងតែង​ជាង នេះ ។
​នៅក្នុង​ខណ្ឌ Mong Kok នោះដែរ ក៏ បាន​ប៉ះទង្គិច​គ្នា​រវាង​ក្រុមយុវជន​ដែល ប្រឆាំង​ទៅនឹង​សកម្មភាព​បាតុកម្ម​បាន ពន្យា​យាម​បំផ្លាញ​ជំរុំ​តង់​របស់​បាតុករ ប្រឆាំង​រដ្ឋាភិបាល​ដែល​បង្កើតឡើង​នៅ ទីនោះ ។lllk
​ស្ថានភាព​កោះ​ហុងកុង​កាន់តែ​តាន តឹង​ខ្លាំង​ឡើង ខណៈដែល​ការចរចា រវាង ភាគី​ទាំង​២​មិន​ទទួលបាន​លទ្ធផល​ជា​វិ​ជ្ជ មាន ហើយ​ក្រុមនិស្សិត​ប្រកាសថា នៅ តែ​បន្ដធ្វើ​បាតុករ​រហូតដល់​ការទាមទារ របស់​ពួកគេ​ទទួលបាន​ការឆ្លើយតប ។ ចំណែក​រដ្ឋាភិបាល​កោះ​ហុងកុង​វិញ បាន បញ្ជូន​របាយការណ៍​ពាក់ព័ន្ធ​ការធ្វើ​បាតុកម្ម​ទៅកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដោយ​រង់ចាំ​ការសម្រេច​ពី​រដ្ឋាភិបាល ចិន ទើប​មាន​ដំណោះស្រាយ​ជា​បន្ដទៀត​។ រដ្ឋាភិបាល​ហុងកុង​ពេលនេះ បាន​ត្រឹម តែ​អ្នកនាំពាក្យ​ប៉ុណ្ណោះ មិន​ហ៊ាន​សម្រេច ដោះស្រាយ​រឿង​អ្វីមួយ​នោះឡើយ ។