នៅមុនពេលជួបឧប្បតហេតុគ្រោះថ្នាក់យន្តហោះបាត់បង់ជីវិតអគ្គនាយកក្រុមហ៊ុនប្រេងតូតាលរបស់បារាំងបានមនោសញ្ចេតនាជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន បើទោះអឺរ៉ុបបានដាក់ទណ្ឌកម្មមកើលប្រទេសរុស្ស៊ីក៏ដោយ។ នៅក្នុងសន្តរកថាមុនមួយម៉ោងជួបគ្រោះថ្នាក់យន្តហោះអគ្គនាយកតូតាលលោកChristophe De Margerie បញ្ចាក់ថាការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ីគឺគ្មានតម្លាភាពនិងគ្មានប្រសិទ្ធិភាព ហើយពិភពលោកមិនអាចខ្វះថាមពលប្រេងហ្គាស់ពីរុស្ស៊ីនោះឡើយ។
ការស្លាប់របស់លោក Margerie បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកបានបង់ ពាណិជ្ជករដ៏សំខាន់ ដែលអាចគេចវេះជាប់ពាន់ព័ន្ធនិងនយោបាយ ហាននិយាយហានធ្វើ ។ ក្រុមហ៊ុនធំៗជាច្រើនរបស់អឺរ៉ុបចាប់តាំងពីក្រុមហ៊ុន Siemens រហូតដល់ក្រុមហ៊ុនRenault បានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយរុស្ស៊ី។ ប៉ុន្តែភាគច្រើនអគ្គនាយកក្រុមហ៊ុនទាំងនោះចង បានសុខ បញ្ចៀសការជាប់ពាក់ព័ន្ធ និងកេចវះពីការដាក់តណ្ឌកម្មរបស់រដ្ឋាភិបាលខ្លួនបានដាក់ទៅលើប្រទេសរុស្ស៊ី។ លោក Christophe គីជាបុគ្គលដែលបានរក្សាទំនាក់ទំនងជាមួយរុស្ស៊ីយ៉ាជិតស្និត ។
ការបាត់បង់លោកMargerie គឺជាការបាត់បង់យ៉ាងធំធេងសម្រាប់ប្រទេសរុស្ស៊ី ក៏ដូចជាប្រធានាធិបតីពូទីន ដោយសារតែ អតីតអគ្គនាយកតូតាល តែងតែប្រកាន់គោលជំហរសហការជាមួយទីក្រុងមូស្កូជានិច្ច។ ចាប់តាំងពីឡើងកាន់តំណែងអគ្គនាយកតូតាលនៅឆ្នាំ២០០៧ លោកMargerie បានប្រកាស់ជាញឹកញាប់ថា ពិភពលោកទាំងមូលមិនអាចបំពេញតម្រូវការថាមពលប្រើប្រាសគ្រាប់គ្រាន់បើគ្មានថាមពលរុស្ស៊ីនោះ។
គួរបញ្ចាក់ផងដែរថា កាលពីថ្ងៃទី២១ ខែ តុលា អគ្គនាយកក្រុម ហ៊ុនតូតាល់ លោក Christophe de Margeris បានបាត់បង់ជិវិតក្នុងគ្រោះ ថ្នាក់យន្ដហោះនៅអាកាសយានដ្ឋានទី ក្រុងមូស្គូ ។ នៅក្នុងការប្រកាសរបស់ក្រុមហ៊ុន តូតាល់បានបញ្ជាក់ថា “តូតាល់គ្រុបមានការសោកស្ដាយយ៉ាងខ្លាំងនៅពេលអគ្គ នាយកក្រុមហ៊ុន លោក Christophe de Margeris បានបាត់បង់ជិវិតកាលពីយប់ ថ្ងៃទី២០តុលា វេលាម៉ោង១០ម៉ោង ទីក្រុងប៉ារីស ។ គ្រោះថ្នាក់យន្ដហោះកើត ឡើងនៅអាកាសយានដ្ឋាន Vnukovo ទី ក្រុងមូស្គូ ដោយយន្ដហោះបានបុកទៅ នឹងរថយន្ដឈូសព្រិល ។ ការប្រកាស របស់តូតាល់គ្រុប បញ្ជាក់ទៀតថា ក្រៅ ពីអគ្គនាយកនៅមានមនុស្ស៥នាក់ផ្សេង ទៀតបាត់បង់ជិវិត ។
បណ្ដាញទូរទស្សន៍ RT របស់រុស្ស៊ី បានផ្សព្វផ្សាយថា មានគ្រោះថ្នាក់យន្ដ ហោះដ៏រន្ធត់មួយ គឺយន្ដហោះបានបុក ទៅលើរថយន្ដឈូសព្រិលនៅពេលដែល ត្រៀមហោះហើរបណ្ដាលឱ្យមនុស្ស៥ នាក់ស្លាប់ ក្នុងនោះមានអគ្គនាយកក្រុម ហ៊ុនប្រេងតូតាល់របស់បារាំងលោក Christophe de Margeris ។
នៅពេលនេហបារាំងនិងរុស្ស៊ីបានបើកការស្រាវជ្រាវធ្វើឲ្យបានច្បាស់ពីគ្រោះថ្នាក់ខាងលើ ចៀសវាងការមន្ទិលសង្ស័យនៅពេលក្រោយ៕





































