សត្វខ្លាឃ្មុំសម្បុរត្នោត ដែលគេចាត់ទុក ជាសត្វមានអាយុច្រើនជាងគេ នៅលើ ពិភពលោកនោះ បានស្លាប់ហើយ នៅឯសួនសត្វ ឡេនីនហ្គាដ ក្រុងអេសធី.ប៉េធឺស្ប៊ើក នៅក្នុងប្រទេស រុស្ស៊ី ដោយវាមានអាយុ ៣៥ ឆ្នាំ ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ថា សត្វខ្លាឃ្មុំញី នៅឯសួន សត្វ ឡេនីនហ្គាដ នៅក្រុង អេសធី.ប៉េធឺស្ប៊ើក នៅក្នុងប្រទេសរុស្ស៊ី មួយក្បាលបានស្លាប់ ដោយគេដឹង ថា វាកើតពីឆ្នាំ១៩៧៩ នៅក្នុងសួនសត្វមួយនេះ ។
អ្នកនាំពាក្យមួយរូប នៅសូនសត្វខាងលើ បាននិយាយថា ខ្លាឃ្មុំដែលមានអាយុចំណាស់ជាងគេនេះ វា ជាអំបូរសត្វខ្លាឃ្មុំពណ៌ត្នោត ហើយបើតាមកំណត់ត្រានោះ វាមានអាយុ៣៥ឆ្នាំពិតប្រាកដណាស់ ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “សត្វដែលមានអាយុរស់នៅបានវែងយ៉ាងនេះ វាមិនមានគ្រោះថ្នាក់ ឬអ្វីមកយាយីវាឡើយ ហើយសុខភាពរបស់សត្វដែលរស់នៅទីនេះ សុទ្ធតែមានសុខភាពល្អទាំងអស់” ។
អ្នកនាំពាក្យបានបន្ថែមថា ខ្លាឃ្មុំនេះមានឈ្មោះហៅថា Varvara វាពិតជាអាចរស់នៅបាន៣ទសវត្សរ៍ ដែលការរស់នៅយូរជាងសត្វក្នុងហ្វូងរបស់វា និងចំណាស់ជាងគេ ដែលពិភពលោកមិនធ្លាប់ជួប ។
យោងតាមរបកគំហើញ ស្តីអំពីការរស់នៅរបស់ជីវិតសត្វព្រៃ គេបានបញ្ជាក់ថា សត្វខ្លាឃ្មុំសម្បុរត្នោត នេះ គិតវាជាមធ្យម វាអាចរស់បានតែត្រឹមចន្លោះពី ១៥ ទៅ ២០ឆ្នាំប៉ុណ្ណោះ កាលពីមុននោះ





































