អ្នកចាត់ការក្លិបសារិការព្រៃ Newcastle United លោក Alan Pardew បាននិយាយប្រាប់អ្នកសារព័ត៌មានថា ខ្សែប្រយុទ្ធ Papiss Cisse (ប៉ាពីស ស៊ីសសេ) និងកីឡាករយចំនួនទៀតអាចនឹងត្រូវអវត្តមានក្នុងជំនួបជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspur សម្រាប់ការប្រកួតនៅយប់នេះ។
ខ្សែប្រយុទ្ធរូបនេះបច្ចុប្បន្នគឺជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងក្លិបសារិកាព្រៃហើយរូបគេក៏បានស៊ុតបញ្ចូលទីជួយឲ្យក្លិបតាមស្មើជាមួយ Swansea City និង Hull City ផងដែរ ។
ក្នុងសន្និសីទកាសែតមុនការប្រកួត លោក Pardew បានប្រាប់អ្នកសារព័ត៌មានថា យើងមានបញ្ហាតិចតួចជាមួយកីឡាករក្នុងក្រុមព្រោះពួកគេកំពុងមានរបួស ។ ជាមួយគ្នានោះ កីឡាករ Emmanuel Riviere (អេម៉ាញូអេល រ៉េវីយ៉េ) អាចនឹងចូលលេងចំណែកឯ Papiss Cisse (ប៉ាពីស ស៊ីសសេ) និង Cheick Tiote (ឈីក ទីអូតេ) អាចនឹងអវត្តមានផងដែរ ។
គួរបញ្ជាក់ថា Newcastle បានស្គាល់ជ័យជម្នះជាលើកដំបូងកាលពីសប្តាហ៍មុនក្រោយពេលពួកគេបានប្រកួតយកឈ្នះលើក្រុម Leicester City (ឡីសេសស្ទើ ស៊ីធី) ក្នុងលទ្ធផល1-0 ៕







































