ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ រវាង​រថយន្តក្រុង​មេគង្គ​អេ​ច​ប្រេ​ស​បុក​ជាមួយ​ម៉ូតូ​បណ្តាលអោយ​បុរស​ម្នាក់​ស្លាប់​

0

​សៀមរាប : ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី ២៦ ខែ តុលា នៅត្រង់ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ក្រោយ​កើតហេតុ​ភ្លាមៗ​កងកម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​វាស់វែង ។ សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​និយាយថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គឺ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​ដែល​បាន​ជិះ​គ្នា​ពីរ​នាក់​ខ្វះ​ការប្រុងប្រយ័ត្ន​ក្នុង​ការបើក​បរបាន​បើក​ពី​ទិសខាងកើត​មក​លិច​ខុស​ទិស​គ្នា​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អេ​ច​ប្រេ​ស​ដែល​បាន​បើក​ពី​សៀមរាប​ទៅ​1

ភ្នំពេញ​នៅពេលដែល​មកដល់​ត្រង់ចំណុច​កើតហេតុ​ស្រាប់តែ​អ្នកបើក​ម៉ូតូ​បាន​បត់​ឆ្លងផ្លូវ​ចំ​ពីមុខ​រថយន្ត​ក៏ត្រូវ​រថយន្តក្រុង​បុក​បណ្តាលអោយ​បុរស​ម្នាក់​ជា​អ្នកបើក​ម៉ូតូ​រងរបួស​ស្រាល​ចំណែកឯ​បុរស​ម្នាក់ទៀត​ដែល​ជិះ​ម៉ូតូ​ជាមួយ​នៅ​ខាងក្រោយ​រងរបួស​ធ្ងន់​រួច​បញ្ជូនមក​សង្គ្រោះ​បន្ទាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​តែ​សំណាង​មិនល្អ​បុរស​រងរបួស​ធ្ងន់​2

ដែលមាន​អាយុ​៥៣​ឆ្នាំ​ដែល​រស់នៅ​ក្នុងស្រុក​ជីក្រែង​ខេត្តសៀមរាប​បាន​ស្លាប់​តែម្តង​បន្ទាប់ពី​បាន​មកដល់​មន្ទីរពេទ្យ​ក្នុង​ថ្ងៃ​កើត​នោះ ។ បច្ចុប្បន្ន​ទាំង​ម៉ូតូ​និង​រថយន្តក្រុង​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ខេត្តសៀមរាប​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕  ដោយ  ខេង ខេមរា