ពហុកីឡាដ្ឋានដ៏ធំដែលមានកម្ពស់ ០៤ជាន់ និងចាប់ផ្តើមសាងសង់ក្នុងខេត្តព្រះសីហនុលើផ្ទៃដី ទំហំ ៣៣.១ហិតាស្ថិតនៅតំបន់ក្បាលឆាយ

0

ខេត្តព្រះសីហនុ៖ក្រោមអធិបតីយភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នាព្រឹកថ្ងៃតី០៧ខែតុលាឆ្នាំ២០២៤បានរៀបចំពិធីសែនបើកការដ្ឋានកំណត់និយាមការព្រំដីសម្រាប់សាងសង់ពហុកីឡាដ្ឋានថ្មីប្រចាំខេត្តព្រះសីហនុដែលមានកម្ពស់០៤ជាន់ សាងសង់លើផ្ទៃដីទំហំ៣៣.១ហិកតា ស្ថិតនៅតំបន់ក្បាលឆាយ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ពិធីនេះក៏មានការអញ្ជើញ ចូល រួម ផងដែរ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អ្នកឧកញ៉ា ឧកញ៉ាព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នឹងបើកដំណើរការសាងសង់ដោយក្រុមហ៊ុន Fasat Architects តំណាងក្រុមហ៊ុន ដោយលោក វ៉ាត ចំរើន ។

ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងដែនដីបានមានប្រសាសន៍ បញ្ជាក់ថា ការសាងសង់ពហុកីឡា ដ្ឋានដ៏ធំនេះគឺជាមហិច្ឆតារបស់ប្រមុខរាជរដ្ឋាភិបាលអណត្តិទី៧ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យពហុកីឡាដ្ឋាននេះក្លាយជាពហុកីឡាដ្ឋានធំបំផុត ប្រចាំខេត្តជាប់មាត់សមុទ្រទាំងអស់និង ជាបន្តបង្កើតទៅជាតបន់រមនីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញបំផុតដើម្បីផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តជាប់មាត់សមុទ្រទាំងអស់ពិសេសខេត្តព្រះសីហនុ។

កីឡាដ្ឋាននេះមានកំពស់ទាំងដំបូលរហូតដល់៤ជាន់នឹងបែងចេញជាផ្នែកផ្សេងៗដើម្បីបំរើផលប្រយោជន៍ ដូចខាងក្រោម ៖-ពហុ កីឡាដ្ឋាន -អាគារពហុ មុខងាខាងក្នុង នឹងខាងក្រៅ -ចំណត យានយន្តគ្រប់ប្រភេទ-ក្លឹបវាយសី-តំបន់ដើមកោងកាង -ទីតាំងបោះតង់ -សួនទេសចរណ៍ -អាងទឹក westerdam -សាលមហោស្រព-ដីបំរុងទុក -ទីធ្លាប្រជុំបក្ស -អាគារកាកបាទក្រហមកម្ពុជា -អាគារសហគមន៍ នារី -អាគារសហភាពសហព័ន្ធ -យុវជនសសយក.បន្ទប់ទឹក.អាងហែលទឹកលោតវេទិកាជាដើម ហើយពហុកីឡាដ្ឋានដ៏ធំនេះនិង ចាប់ផ្តើមសាង សង់ដោយ ក្រុមហ៊ុន Fasat Architects៕

នាគសមុទ្រ