ឯកឧត្តម ថោ ជេដ្ឋា ចាត់តំណាងអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនកីឡាករអុំទូករបស់ស្រុកស្ទោង

0

ដោយ​ វហាស៍

កំពង់ធំ÷ ឯកឧត្តម ភួន ចន្ថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងព្រមទាំងសហការីនិងអភិបាលស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្ត និងចែកអំណោយ ជូនដល់ក្រុមកីឡាករអុំទូករបស់ស្រុកស្ទោង ដែលបានត្រៀមលក្ខណៈសម្រាប់អ៊ំអបអរសាទរដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ធំនៅថ្ងៃទី ១៦-១៧ខែតុលាឆ្នាំ ២០២៤ ររសៀលថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២៤នេះ។

ក្នុងឱកាសនោះឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទោងក៏ដូចជាកីឡាករកីឡាករកីឡាការនីដែលបានលះបង់និងចូលរួមអុំទូកនៅក្នុងឆ្នាំនេះ។

ឯកឧត្តមបានណែនាំដល់កីឡាករគ្រប់រូបត្រូវ មានវិន័យល្អ មានសាមគ្គីភាពផ្ទៃក៧ខ្ពស់ រក្សាសុខភាពឱ្យបានល្អនិងមានរបបអាហារឲ្យបានត្រឹមត្រូវគេងឲ្យបានគ្រប់គ្រាន់ដើម្បីមានកម្លាំងនិងថាមពលខ្លាំងក្លាក្នុងការប្រកួតប្រជែងដើម្បីទទួលបាននូវជ័យជំនះនិងពានជាកិត្តិយសរួមទាំងអស់គ្នា សម្រាប់ទូក ស្រុកខ្ទង់និងក្រុមការងារផងដែរ។

សូមបញ្ជាក់ថា ស្រុកស្ទោងមានទូកសរុបចំនួន៣ទូក មានកីឡាករកីឡាការិនីនិងកម្លាំងសរុបចំនួន១១៥នាក់ ហើយទូកនីមួយៗទទួលបាននូវទឹកសុទ្ធ ២០កេស ត្រីខ៣កេស ទឹកក្រូច១០កេស អង្ករ២បេ គោជល់១០កេស មី៣កេស និងថវិកា១លានរៀល ៕