កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តមណ្ឌលគិរី ឃាត់​បាន​រថយន្ត​បង្កង​ដឹក​ឈើ​ប្រណិត​មួយ​គ្រឿង​

0

មណ្ឌល​គិ​រី៖ សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​បង្កុង​ដឹកឈើ​ប្រណិត​ខុសច្បាប់​១​គ្រឿង ត្រង់ចំណុច ក្រុម​រការ ស្ថិតក្នុង​ភូមិ​ពូ​ហៀ​ម ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​០៧​ ខែ​មិនា​ ឆ្នាំ​២០១៤​។​ ​កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្ឋ​ក្រសួងមហាផ្ទៃ​ប្រចាំខេត្ត​មណ្ឌលគិរី និង​កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តមណ្ឌលគិរី បាន​ដើរ​ល្បា​ត់​ប្រទះឃើញរ​ថយ​​ន្ត ដឹកឈើ​ខុសច្បាប់​១​គ្រឿង​ចេញពី​ក្រុម​រកា ក្នុងស្រុក​អូ​រាំង ត្រូវបាន​សមត្ថកិច្ច​ឃាត់​ចាប់​សួរនាំ ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់​។​

​លោក អ៊ុំ សីហា ប្រធាន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំខេត្ត​មណ្ឌលគិរី​បានអោយដឹងថា ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អគ្គស្នងការ​ន​​គ​បាល​ជាតិ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯ​ឧ​ត្ត​ម​. ឧ​ត្ត​មសិ​នី​យ៍​ឯក ជា សុ​មេធី អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បញ្ជា​កម្លាំង​​សមត្ថកិច្ច​មួយក្រុម​ចុះ​ប្រ​ត្តិ​ប​ត្ត​ការដឹកនាំ​ដោយ​លោក សួស ប៊ុនលី អនុប្រធាន​បង្ក្រាប​បទ​ល្មើ​ម​សេដ្ឋកិច្ច​ខេត្ត​សហការ​ណ៍​ជាមួយ​កម្លាំង​ប៉​លិ​ស​សេដ្ឋកិច្ច​ខេត្ត​ចាប់បាន​រថ​​យន្ត​បង្កុង​ដឹកឈើ​ខុសច្បាប់​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​ខេត្តមណ្ឌលគិរី​។​ ​

លោក សួស ប៊ុនលី បានអោយដឹង​បន្ថែមទៀតថា មុន​ឈានដល់​ការឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​ខាងលើ បន្ទាប់ពី​ឃាត់​សាកសួរ​ដឹងថា​គ្មាន​ច្បា​ច់​អនុញ្ញាត បច្ចុប្បន្ន​រថ​​យន្ត​ល្មើស​ត្រូវបាន​យកមក​កាន់​ស្នងការ​ខេត្ត​ដើម្បី​រៀបចំ​បញ្ជូន​ទៅកាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ដើម្បី​ចាត់ការ​បន្ត​។​ក្រុម​ប្រតិបត្តិការ​នគរបាល​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំខេត្ត​មណ្ឌលគិរី​ឲ្យ​ដឹងថា ដោយ​ឃើញ​មាន​បទល្មើស​ខាងលើ និង​មាន​បញ្ជា​ផ្ទាល់​ពី​ថ្នាក់លើ​ផង​នោះ កម្លាំង​របស់លោក​បាន​​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្ត​ព្រមទាំង​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក៏​ឈានដល់​ការឃាត់​ចាប់​តែម្តង​។

តែ​លោក​ពុំទាន់​បានធ្វើ​អត្ថា​​ធិ​ប្បាយ​វែងឆ្ងាយ​នៅឡើយ​ទេ​ស្តីពី​ចំនួន​ម៉ែត្រគូប​ឈើ​នៅក្នុង​រថយន្ត​នោះ គ្រាន់តែ​បង្ហើប​ថា​មាន​ជា​ប្រភេទ​ឈើ​ធ្នង់ ឡាំង​៤​ជ្រុង​ជាច្រើន​ដុំ​មិន​ក្រោម​១៥​ម៉ែត្រគូប​ឡើយ​។​រហូតដល់​ម៉ោង ១២​និង​៣០​នាទី​រសៀល​ថ្ងៃ​៨ ខែមីនា ឆ្នាំ​២០១៤ ដដែល​នេះ​គេ​ពុំទាន់​បាន​បញ្ជូន​ទៅកាន់​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​មណ្ឌលគិរី​នៅឡើយ​ទេ​។​ ​

លោក ញែ​ម​វ៉ាន់​នី ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹងថា ចំពោះ​បទល្មើស​ខាង​នោះ​ខាង​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​ឯកសារ​ពា​ក់​ព័ន្ធ​បទល្មើស​ខាងលើ​នោះ​ទៅកាន់​ខណ្ឌ​រដ្ឋបាល​​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​គ្រា​ដែល​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​រាយការណ៍​មក​ថា ឈើ​ទាំងនេះ​ដឹកជញ្ជូន​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា​នោះ​​អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង​ពុំ​អាច​ទំនាក់ទំនង​ទៅ​មន្ត្រី​បម្រើការ​នៅ​ទីនោះ​បានទេ​នៅថ្ងៃនេះ​។​08b1