ឯកឧត្តម ម៉ាង ស៊ីណេតបានបញ្ជាក់ថា និងដោះស្រាយដោយភាពយុត្តិធម៏បំផុតពាក់ព័ន្ធ ដីធ្លីប្រជាពលរដ្ឋរស់នៅតំបន់អូរដំរី ភូមិ៣សង្កាត់១ក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋ រស់នៅតំបន់អូរដំរី ភូមិលេខ៣សង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹក ថ្ងៃទី១៧ខែ តុលា ឆ្នាំ ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាល ខេត្តព្រះសីហនុបាន មានប្រសាសន៏ថា ឯកឧត្តម និងដោះស្រាយ បញ្ជាប់ចំពោះបញ្ហារដីធ្លី នៅតំបន់អូរដំរី ដោយភាពយុត្តិធម៏បំផុត ប៉ុន្តែរ កិច្ចការនេះតម្រូវឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រសហការផងដែរជាមួយនិងមន្រ្តីជំនាញពាក់ ព័ន្ធដែលដឹកនាំដោយលោក អ៊ីសុខ ឡេង អភិបាលរងខេត្តព្រះសីហនុនិងបន្តចុះអនុវត្តនិតីវិធីវាស់វែង(មិនមែនធ្វើប្លង់កម្មសិទ្ធិ)ប៉ុន្តែរវាជាការសម្របសម្រួលរកភាពច្បាស់លាស់ត្រឹមត្រូវដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់។

ជាមួយនិងការបញ្ជាក់ច្បាស់ៗរបស់ឯកឧត្តម ម៉ាង ស៊ី ណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដូចបានរៀបរាប់ខាងលើនេះ ប្រជាពលរដ្ឋរស់នៅតំបន់អូរដំរី​ភូមិលេខ ៣សង្កាត់លេខ ១ក្រុងព្រះសីហនុ បាន សម្តែង ការគាំទ្រយ៉ាងពេញទំហឹង ដោយពួកគាត់សង្ឃឹមថា អ្វីៗនិងប្រព្រត្តិទៅតាមនិតីស្តីពីការគ្រប់ គ្រងនិង កាប់ដីធ្លី តាមច្បាប់ភូមិបាលដែលបានកំណត់។ពីព្រោះថា៖តំបន់អូរដំរីនេះគឺ ស្ថិតក្នុងភូមិសាស្ត្រគ្រប់គ្រង ដោយ រដ្ឋ បាល ភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ មានផ្ទៃដីចំនួន ១៤០ហិកតា ដែលបច្ចុប្បន្នត្រូវ បានកាន់កាប់និងអស្រ័យផលដោយប្រជាពលរដ្ឋរស់នៅជាក់ស្តែង ចំនួន៨៨៩គ្រួសារ  ។ហើយអ្វីដែលគួរឲ្យកត់ សម្គាល់ បំផុតនោះគឺ រាល់ឯកសារពាក់ព័ន្ធផ្លូវច្បាប់ជាមួយនិងដីធ្លីរបស់ពួកគាត់សុទ្ធសឹង មានការទទួលស្គាល់ ពីអាជ្ញាធរ មួលដ្ឋាន ភូមិ៣សង្កាត់លេខ ១ក្រុងព្រះសីហនុ  ហើយក្នុងនោះក៏មាន ហត្ថលេខា ទទួលស្គាល់ ដោយ លោក អ៊ី សុខឡេង(កាលនៅជាអភិបាលក្រុងព្រះសីហនុ)ផងដែរដូចនេះគ្មានហេតុផល អ្វីដែលត្រូវផ្តល់សិទ្ធិឲ្យ បុគ្គល់ដែលមានឯកសារកាន់កាប់នៅឯស្រុកស្ទឹងហាវ មកវាស់បញ្ជាន់លើដីធ្លីកម្មសិទ្ធិដែលប្រជាពលរដ្ឋកំពុង រស់នៅកាន់កាប់ ជាក់ស្តែង ក្នុងភូមិ៣សង្កាត់១ក្រុងព្រះសីហនុ បានឡើយ ។ហើយ កន្លងមករយៈជាង ៣០ឆ្នាំ មកហើយប្រជាពលរដ្ឋ រស់នៅតំបន់នេះក៏មិនដែលមានមន្រ្តីណាម្នាក់មកធ្វើការអះអាងថា ជាដីរដ្ឋ ឬដី គំរបព្រៃ ឈើឆ្នាំ ២០២២ ក៏ដូចជាដី ជាប់ពាក់ព័ន្ធបរិស្ថានអ្វីផងដែរ ។ដោយ​ឡែក​ការ​ប្រតិដ្ឋ​ប្រើប្រាស់​ឯកសារ​មិន​ប្រក្រតី​ ភូតកុហក​ ថ្នាក់​ដឹកនាំ​បង្កើត​សហគមន៍​ដីធ្លី​ខុស​ច្បាប់​គូរ​គប្បី​អនុវត្ត​តាម​និតិ​វិធី​ព្រហ្មទណ្ឌ​កំពង់​ស្ថិត​ក្នុង​ចំណាត់​ការ​សំណុំរឿង​ព្រហ្មទណ្ឌ​។

គួរបញ្ជាក់ ផងដែរថា ដីតំបន់អូរដំរីនេះដើមឡើយជាអតីតតំបន់ឈជើង យាមកាមការពារដោយ យោ ធានិងសេនាជនសង្កាត់លេខ១ ក្នុងសម័យសង្គ្រាមឈ្លប ទប់ស្កាត់សកម្មភាពវាយឆ្មក់របស់ពួកឧទ្ទាម ខ្មែរក្រហម ដើម្បីការពារសន្តិសុខប្រជាពលរដ្ឋក្រុងព្រះសីហនុ។លុះដល់ឆ្នាំ១៩៩៣ក្រោយសមាហរណកម្មគោលនយោបាយឈ្នះឈ្នះអាជ្ញាធមូលដ្ឋានបានអនុញ្ញាតឲ្យគ្រួសារយោធានិងសេនាជនបន្តកាន់កាប់ប្រើប្រាស់អាស្រ័យផលដូចប្រជាពល រដ្ឋដ៏ទៃទៀតដែលមានដីធ្លីសំរាប់ពង្រីកសេដ្ឋកិច្ចដោះស្រាយជីវភាពរស់នៅ ហើយមានការលក់ដូរ ជួលបញ្ចាំ ប្រវាស់ ជាបន្តបន្ទាប់ កាន់កាប់រហូតដល់បច្ចុប្បន្ន។ ការកាន់កាប់ ប្រើប្រាស់ អាស្រ័យផល របស់ប្រជា ពលរដ្ឋ មានប្រវត្តិមនុស្ស ប្រវត្តិដី មានការដឹងឮទទួលស្គាល់ដោយអជ្ញាធដែនដី ចាស់ព្រឹទ្ធាចារ្យ មានព្រំប្រទល់ ច្បាស់លាស់ គោរពតាមមាត្រា ៣៨. ៤០ និង មាត្រ ៦៤. ៦៥.៦៩.នៃតាមច្បាប់ភូមិបាល មានបណ្ណសំគាល់សិទ្ធិ កាន់ កាប់អចលនវត្ថុ ចុះបញ្ជីនៅអង្គភាពសុរិយោដី និងសិទ្ធិទទួលស្គាល់ដឹងឮផ្ទេរផ្ទូរចុះហត្ថលេខាដោយ ភូមិ ៣ សង្កាត់លេខ១ ក្រងព្រះសីហនុ ខេត្តព្រះសីហនុ មានរយៈពេល៣០ឆ្នាំ។

ក្នុងករណីមានការរំលោភបំពានចូលទន្ទ្រានកាន់កាប់ក្នុងគោលបំណងរារាំងក្នុងការអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ម្ចាស់ដីត្រូវបានប្តឹងតាមកំណត់ច្បាប់ ទៅអាជ្ញាធមូលដ្ឋាន និងស្ថាប័នអយ្យការនិងតុលាការតាមនិតិ វិធីដែលច្បាប់បានអនុញ្ញាតិ។ ក្នុងអំឡុងឆ្នាំ២០១០ ឈ្មោះ ឌៀប ឆេងស៊ីម ហ៊ុយ ម៉េង ហ៊ុយមៀង បានឈ្នះក្តី អនុវត្តសាលដីការស្ថាពររបស់តុលាកំពូលលេខ៧៤តាមនិតិវិធីហើយបានគ្រប់គ្រងដីធ្លីតាមអំណាចសាលដីកាត្រឹមត្រូវ។ក្នុងអំឡុងឆ្នាំ២០១៤ឈ្មោះ ហ៊ឹម សុវណ្ណរី និងម៉ី ឌីនណាត្យា បានឈ្នះក្តី ការទន្ទ្រានកាន់កាប់ពីសំណាក់ ក្រុម ចលនារំលោភដីធ្លីនិងបង្កើតឯកសារទិញលក់ខុស ច្បាប់ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចេញដីកា ជូនដំណឹង ឲ្យអនុវត្តដោយស្ម័គ្រចិត្តលេខ ៥២ ចុះថ្ងៃទី     ខែ ឆ្នាំ២០១៤អនុវត្តន៍សម្រេចមានការចូលរួម ពីកម្លាំង ចម្រុះ របស់ រដ្ឋបាលខេត្តព្រះសីហនុ អនុវត្តសាលក្រមស្ថាពរលេខ លេខ៦”ង”ចុះថ្ងៃទី២៤ ខែ មិនា ឆ្នាំ២០១៤នៅ ថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៥ ក្រៅពីនោះ ចំពោះដីមិនទាន់ធ្វើបណ្ណបានប្តឹងទៅអាជ្ញាធរមូល ដ្ឋាន បានដោះស្រាយ រួចរាល់ក្នុងឆ្នាំ ២០១០ .២០១៤ .២០១៥ អាជ្ញាធរមូលដ្ឋានបានបច្ចុប្បន្នភាពប្រវត្តិដី ម្ចាស់ដីដើម ម្ចាស់ដី បន្តការ គ្រប់គ្រងច្បាស់លាស់  ។ដើម្បីទប់ស្កាត់ក្រុមចលនាដីធ្លីមកពីតំបន់ផ្សេងៗគៀងគរប្រជាពលរដ្ឋទៅប្រព្រឹត្តិបទល្មើសដីធ្លីបន្តអាជ្ញាធក្រុង ខេត្តសំណូមពរម្ចាស់ដីដើម្បីចែករំលែកដីធ្លីឲ្យប្រជាពលរដ្ឋដែលចាញ់ឧបាយកលមេខ្យល់ដើរទន្ទ្រានរំលោភដីធ្លីបន្តទៀត ហើយស្នើសុំបន្តការអភិវឌ្ឍ  បង្កើតការងារឲ្យពួកគាត់បានធ្វើប្រកបមុខរបរចិញ្ចឹមជិវិតដោយសុចរិត ហើយអាជ្ញាធ បង្កើតក្រុម២១ រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ប្រឡាយ និងសន្យាបន្តបណ្តាញទឹក ភ្លើង ដើម្បីឲ្យប្រជាពលរដ្ឋពលរដ្ឋប្រើប្រាស់ប្រកបមុខរបរចិញ្ចឹមជិវិតនិងមានសិទ្ធិចាត់ចែងដីធ្លីដែលទទួលគោលនយោបាយពីម្ចាស់ដីតាមការអនុញ្ញាតដោយច្បាប់។ដោយឡែកប្រជាពលរដ្ឋដែលបានកាន់កាប់ដីធ្លីកន្លងមកគឺគោរពតាមមាត្រា៣៨ ៤០ នៃច្បាប់ភូមិបាលមិនកាន់កាប់ដោយហឹង្សា គឺមានការទទួលស្គាល់ស្របច្បាប់ មានរយះ ពេល៣០ឆ្នាំមិនដែលបោះបង់សិទ្ធម្តងណានោះទេហើយក៏មិនដែលមានស្ថាប័នរដ្ឋឫអាជ្ញាធរដែនដីឫមានផ្លាក សញ្ញា បង្គោលឡាក់ប្តឹងហាមឃាត់ក្នុងការអាស្រ័យផលរបស់ប្រជាពលរដ្ឋម្តងណាឡើយ។តំបន់អូរដំរី មិន គប្បីចាត់ទុកថាជាដី ទំនាស់ទៀតទេ ព្រោះដីមានប្រវត្តិមនុស្ស ប្រវត្តិដី ម្ចាស់ដីមានពិតប្រាកដកាន់កាប់ ដីធ្លីដោយ សុចរិត មានបណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុចុះបញ្ជីនៅអង្គភាពសុរិយោដី និងសិទ្ធិទទួល ស្គាល់ ផ្ទេរផ្ទូរ ដឹងឮដោយអាជ្ញាធរភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុខេត្តព្រះសីហនុក្នុងករណីមានការរំលោភ បំពានត្រូវបានប្តឹងមិនដែលបោះបង់សិទ្ធគឺដោះស្រាយតាមរយៈអាជ្ញាធរមូលដ្ឋាននិងអនុវត្តតាមអំណាចសាលក្រមសាលដីការបស់ស្ថាប័នតុលាការអស់អាជ្ញាជំនុំជំរះ។ចំពោះការប្រតិដ្ឋនិងចូលទន្ទ្រានកាន់កាប់ដោយហឹង្សារបស់ក្រុមចលនាដីធ្លីត្រូវបានប្រជាពលរដ្ឋម្ចាស់ដីទាំងអស់នៅតំបន់អូរដំរីប្តឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុនិងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃដោយមានការឯកភាពពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុឲ្យស្រាវជ្រាវតាមនិតិវិធីច្បាប់រួចរាល់ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងនិតិវិធីព្រហ្មទណ្ឌដែលមានការស្រាវជ្រាវអង្កេតយ៉ាងលំអិតរួចរាល់ហើយ។

ចំពោះបណ្តឹងភូតកុហកទាំងឡាយរបស់ក្រុមចលនាដីធ្លី ទំលាក់កំហុសផ្ទុយពីអង្គហេតុ ពិតមកលើប្រជាពលរដ្ឋ ក្រុម២១ភូមិ៣សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងការស្នើសុំឲ្យតុលាការ ចេញដីកាសំម្រេចរក្សា ការ ពារ និងបណ្តឹងព្រហ្មទណ្ឌ ត្រូវបានអយ្យការអមសាលាដំបូង មហាអយ្យអមសាលាឧទ្ធរណ៍និងសាលាដំបូង ខេត្តព្រះសីហនុ សាលាឧទ្ធរណ៍ និងតុលាកំពូលសម្រេច លើកលែងការចោទប្រកាន់ តំកល់រឿងទុកឥតចាត់ការ និងលើកលប់ចោលដីកាសម្រេចរក្សាការពាររួចអស់ហើយ។ដើម្បីការពារផលប្រយោជន៍ច្បាប់និងផលប្រយោជន៍ស្របច្បាប់ព្រមទាំងបញ្ឈប់សកម្មភាពរំលោភទន្ទ្រានកាន់កាប់ជាហេតុមិនបន្តការអនុវត្តច្បាប់របស់រដ្ឋបាលមូលដ្ឋាន ជាហេតុធ្វើឲ្យខូចខាតផលប្រយោជន៍ច្បាប់និងរងផលប៉ះពាល់ រងទារុណកម្ម សុខភាពផ្លូវកាយ ចិត្ត ដល់ប្រជាពលរដ្ឋស្របច្បាប់ព្រមទាំងបន្តលើកទឹកចិត្តជនខិលខូចបន្តសកម្មភាពរារាំងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងជះឥទ្ធិពលក្នុងការលើកកំពស់និតិរដ្ឋនៅកម្ពុជាប្រជាពលរដ្ឋស្នើសុំរដ្ឋបាលខេត្តព្រះសីហនុបន្តការអនុវត្តច្បាប់ដែលអាជ្ញាធរជំនាន់មុនបានគោរពនិងអនុវត្តតាមអំណាចសាលក្រម សាលដីកា តុលាការ និងការកានកាប់ស្របច្បាប់របស់ប្រជាពលរដ្ឋដែលត្រូវបានច្បាប់ធានាការពាររួចហើយ៕

នាគសមុទ្រ