គណៈរដ្ឋមន្ដ្រីថ្មីរបស់ឥណ្ឌូនេស៊ីដែល មានលោកស្រី ម៉ាស៊ូឌី (Marsudi) ជា រដ្ឋមន្ដ្រីការបរទេសបានបង្កើនតួនាទីជា ប្រទេសធំកណ្ដាលនៅក្នុងទំនាក់ទំនងការ បរទេស ។
កាលពីថ្ងៃទី២៦ ខែតុលា ប្រធានាធិ បតីថ្មី លោកចូកូវី(Jokowi) បាន ប្រកាសសមាសភាពគណៈរដ្ឋមន្ដ្រីថ្មី របស់លោកដោយមានរដ្ឋមន្ដ្រីជាស្ដ្រី រហូតដល់៨រូប ។ លោកស្រី រ៉ែតណូ ម៉ាស៊ូឌី អាយុ៥១ឆ្នាំ ជារដ្ឋមន្ដ្រីការបរ- ទេសពោរពេញដោយបទពិសោធន៍ ។ លោកស្រីធ្លាប់កាន់តំណែងជាអគ្គរដ្ឋទូត ប្រចាំនៅប្រទេសហូល្លង់ ។
អំពីគោលនយោបាយការបរទេសៈ ក្រុមអ្នកវិភាគបានប្រកាសថា ក្នុង អាណត្ដិរបស់ប្រធានា ចូកូវី នឹងតួនាទី យ៉ាងសំខាន់នៅក្នុងតំបន់ ក្នុងនាមជាបង ធំបង្អស់ក្នុងតំបន់អាស៊ាន ។
ជាមួយនឹងទស្សនៈបន្សល់ទុកតាំងពី មេដឹកនាំជំនាន់មុន“ពង្រីកមិត្ដភាព មិនមានសត្រូវ”បានជួយធ្វើឱ្យប្រទេស ដែលសម្បូរទៅដោយកោះមួយនេះ ពង្រីកទំនាក់ទំនងការបរទេសទៅជា ប្រទេសធំកម្រិតកណ្ដាលនៅក្នុងពិភព លោក ។ លោកចូកូវី ធ្លាប់បានបង្ហាញពី ទស្សនៈនយោបាយនៅអំឡុងពេល ឃោសនាបោះឆ្នោតថា ឥណ្ឌូនេស៊ី ចាំ បាច់ត្រូវពង្រីកទំនាក់ទំនងការបរទេស ពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន ។
ឥណ្ឌូនេស៊ី មានទំនាក់ទំនងល្អប្រសើរជាមួយចិន ហើយក៏មានចេតនាចង់ក្លាយជាអាជ្ញា កណ្ដាលផ្សះផ្សាវិវាទរវាងប្រទេសសមា ជិកអាស៊ាន ជាមួយនឹងចិនក្នុងវិបត្ដិ ដែនសមុទ្រចិនភាគខាងត្បូង ។ ចំណែក វិបត្ដិនៅមជ្ឈិមបូព៌ាវិញ ឥណ្ឌូនេស៊ីមាន តួនាទីដោះស្រាយយ៉ាងសំខាន់ ដោយ សារតែជាប្រទេសដែលមានអ្នកកាន់ សាសនាអ៊ិស្លាមច្រើនជាងគេបំផុតនៅ លើពិភពលោក ។
លោកចូកូវី ក៏បានអនុវត្ដគោល នយោបាយការបរទេសថ្មីរបស់ខ្លួនដែល មានអាទិភាពចម្បងៗ៤ចំណុចៈ ទី១- ជំរុញអនុវត្ដទ្រឹស្ដីប្រទេសកោះទៅជា មូលដ្ឋានគ្រឹះនៃគោលនយោបាយការ បរទេសរបស់ឥណ្ឌូនេស៊ី, ទី២-អនុវត្ដ ទំនាក់ទំនងការបរទេសតាមបែប ប្រទេសធុនធំកណ្ដាល ផ្សះផ្សារាល់វិវាទ ទាំងឡាយដែលកើតឡើងនៅលើពិភព លោកជាមួយសហគមន៍អន្ដរជាតិ ។ ទី៣-កសាងទម្រង់តំបន់មហាសមុទ្រ ឥណ្ឌា និងប៉ាស៊ីហ្វិក និងទី៤-បង្កើន តួនាទីរបស់ស្ថាប័នការបរទេស ឥណ្ឌូនេស៊ី ។
តាមការវាយតម្លៃរបស់លោក រ៉ា សាល ស៊ូម៉ា អគ្គនាយកមជ្ឈមណ្ឌល ស្រាវជ្រាវយុទ្ធសាស្ដ្រអន្ដរជាតិបាន បញ្ជាក់ថា ប្រធានាធិបតីចូកូវី ចង់ប្រើ ប្រាស់រូបភាពឥណ្ឌូនេស៊ីដែលមានកោះ ច្រើន និងជាច្រកផ្លូវចរាចរណ៍តាមដែន សមុទ្រដ៏សំខាន់នៅលើពិភពលោក្នុង ការអូសទាញផលប្រយោជន៍ជូនដល់ ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ។
លោកម្គាលឃងឃូកមកពីមជ្ឈមណ្ឌលស្រាវជ្រាវតំបន្កអាស៊ីភាគអាគ្នេយ៍ដែលមានទីតាំងនៅប្រទេសសិង្អបុរី)ានចែករំលែកថាគោលដៅរបស្កអាស៊ានគឺសាមគបៅីភាពដើរតួនាទីជាកណ្តាលក្នុងការដោ្ហស្រាយរាល្កវិបត្តិសម្រាប្កគោលនយោ)ាយការបរទេសឭណ្ឌូនេស៊ី ទាំងនោ្ហហើយធ្វើឱ្យឭណ្ឌូនេស៊ីព្យាយាមទទួលបន្ទុកនិងនាំមុខក្នុងអាស៊ានក្នុងការជំរុញឱ្យមានសាមគបៅីភាពកាន្កតែកើនឡើង