ក្រុងកោះរ៉ុង៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសច រណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ប្រមាណ ១៦រសៀល បានបញ្ជូន អូប័រ ចេញទៅជួយសង្គ្រោះ ភ្ញៀវទេសចរណ៍ បរទេស ជាច្រើននាក់ដែលធ្វើដំណើរតាមទូកដឹកទំនិញ មួយគ្រឿង ហើយជួបគ្រោះថ្នាក់លិចកណ្តាលសមុទ្រ ដោយសុវត្ថិភាព។ទូកដឹកទំនិញរងគ្រោះខាងលើ (ទូកធំបណ្តោយ២៦ម៉ែត្រ ទទឹង ៦ម៉ែត្រ )ជាទូករបស់ក្រុមហ៊ុន ស្ពីតហ្វឺរឺ បានលិចនៅកណ្តាលលំហរសមុទ្រសមុទ្រត្រង់ចំណុចជិតកូនកោះ ស្ថិតក្នុងភូមិដើមថ្កូវ សង្កាត់ កោះរ៉ុងក្រុងកោះ រ៉ុង ខេត្តព្រះសីហនុ ហើយមួលហេតុនៃការលិចទូកដឹកទំនិញដ៏ធំនេះ នេះត្រូវបានគេអះអាង ថាបណ្តាលមក ពីខូចម៉ូទ័របូមទឹកក្នុងទូក៕
នាគសមុទ្រ