បុគ្គលិកគេហទំព័រកម្ពុជាអភិវឌ្ឍន៍ម្នាក់ត្រូវបានជនមិនស្គាល់មុខលបពួនស្ទាក់បាញ់បណ្តាលឲ្យរងរបួសធ្ងន់

0

សៀមរាប: លោក ឈឿង ឈឹង អ្នកសារព័ត៌មានរបស់បុគ្គលិកគេហទំព័រកម្ពុជាអភិវឌ្ឍន៍ ម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់ធ្លាយពស់ស្ថិតនៅចំណុចត្រពាំងត្រយុឹង ឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាបហេតុការនេះបានកើតឡើងល្ងាចវេលាម៉ោងប្រមាណ៧ជាងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីប្រជាការពារមួយរូបសុំបញ្ចេញឈ្មោះបាទឲ្យដឹងថា បានឮតាមវិទ្យុទាក់ទងជនរងគ្រោះរងរបួសបានហៅទូរសព្ទទៅនគរបាលប៉ុស្តិ៍ពង្រលើដើម្បីជួយរកអន្តរាគមន៍និងសង្គ្រោះចេញពីកន្លែងកើតហេតុ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។