(កំពង់ធំ)÷ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ធំ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ខណ្ឌរដ្ឋបាលជលផលពោធិសាត់ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដឹកនាំដោយលោក សុង ហុង អគ្គនាយករងរដ្ឋបាលជលផល បានដឹកនាំកម្លាំងប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រាបបទល្មើសជលផល នៅចំណុច(កដប)ព្រំប្រទល់ខេត្តទាំងបី ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក សុង ហុង បានដឹកនាំកម្លាំងប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រាបបទល្មើសជលផល•៊លទ្ធផលបាន០១ករណី បានរុះរើបំផ្លាញចោលវត្ថុតាងទាំងអស់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួន១៥របាំងប្រវែង២១០០ម៉ែត្រឡុកសាច់អួន ចំនួន១៦គ្រឿង លូសាច់អួនចំនួន១៨មាត់
បង្គោល៧០០ដើម និងព្រលែងត្រីចម្រុះចូលទៅទន្លេចំនួន៧៥០គីឡូក្រាមផងដែរ។
សូមបញ្ជាក់ផងដែរថា តំបន់កដបមានន័យថា ជាច្រកចរាចរណ៍ផ្លូវត្រីដ៍សំខាន់មួយដែលចុះពីបឹងទន្លេសាប ទៅទន្លេមេគង្គ ជាកន្លែងបោកសំអាត ដើម្បីឱ្យត្រីមានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍៕