(ខេត្តកំពង់ធំ )÷ លោក សាយ គឹមឡម បានធ្វើការបញ្ជាដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញប្រគល់ គ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់និងប្រេងសាំងដល់កងកម្លាំងដែល ប្រចាំការនៅទីបញ្ជាការស្រាលក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្ទោង។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីឲ្យកិច្ចការនេះបានរលូនប្រកបដោយប្រសិទ្ធភាពគឺយើងទាំងអស់គ្នាត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារ ប្រកបដោយទំនួលខុសត្រូវខ្ពស់និងតាមដានរាល់សកម្មភាពទាំងឡាយរបស់ជនឆ្លៀតឱកាស មេខ្យល់ទុច្ចរិតនិងបង្ក្រាបឲ្យបានទាន់ពេលវេលា។
ជាមួយនេះដែរលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនិងកសិករនៅក្នុងមូលដ្ឋានសូមចូលរួមថែរក្សាការពារធនធានធម្មជាតិ មច្ឆជាតិ ព្រៃលិចទឹក និងដីតំបន់បីទាំងអស់គ្នា ដែលជាតំបន់ហាមឃាត់ និងជាតំបន់អភិរក្សរបស់រាជរដ្ឋាភិបាលជាពិសេសការពារជំរកត្រីពងនិងជីវៈជម្រុះនិងជាទ្រនាប់ការពារបឹងទន្លេសាប ជាពិសេសកុំរំលោភបំពានថ្មីៗឬចាញ់បោកជនឆ្លៀតឱកាសនានា ដែលជាហេតុនាំឲ្យខាតបង់ប្រយោជន៍ឬជាប់ទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន។
សូមបញ្ជាក់ថា ដើម្បីឱ្យការពារធនធានធម្មជាតិនៅតំបន់បីមានប្រសិទ្ធភាព ស្រុកស្ទោងបានបង្កើតទីបញ្ជាការស្រាលថ្មីបន្ថែមមួយទៀត ដែលពេលនេះរួមមាន៥ទីតាំង ដែលស្ថិតនៅក្នុងឃុំសំព្រោជ១ទីតាំង ឃុំប្រឡាយ១ទីតាំង ឃុំចំណាក្រោម២ទីតាំង និងឃុំម្សាក្រង១ទីតាំងផងដែរ៕វេហាស៍