ខេត្តស្វាយរៀង៖ មន្ត្រីជាន់ខ្ពស់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណូលសារពើភណ្ធ័ ទ្រព្យសម្បត្តរដ្ឋនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើដល់អ្នកដេញថ្លៃភាស៊ីផ្សារឆ្នាំ២០២៥ យកមកធ្វើអាជីវកម្ម ត្រូវអនុវត្តឲ្យបានតាមសៀវភៅបន្ទុក និងប្រើប្រាស់ឥរិយាបទទន់ភ្លន់ ជាមួយក្រុមអាជីវករ និងអ្នកលក់ដូរតូចតាច ដើម្បីប្រមូលភាស៊ីអោយបានគ្រប់ចំនួនដែល អស់លោក លោកស្រី អ្នកដេញថ្លៃបានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ការថ្លែងលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះបានធ្វើឡើង ខណះដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីដេញថ្លៃភាស៊ីផ្សារ ប្រមូលថវិការប្រើប្រាស់ក្នុងគុណប្រយោជន៍ជាតិឆ្នាំ២០២៥ នេះ នៅខេត្តស្វាយរៀង។
ព្រឹកថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តនិង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ពន្ទ័ និងលោក លោកស្រីជាអភិបាល អភិបាលរង ស្រុក ក្រុងទាំង៤ផងដែរ ។
ទន្ទឹមនឹងការប្រមូលភាស៊ីផ្សារប្រចាំថ្ងៃនោះដែរ មន្ត្រីជាន់ខ្ពស់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើបន្ថែមដល់ លោកលោកស្រីដែលជាម្ចាស់ដេញថ្លៃភាស៊ីផ្សារប្រចាំឆ្នាំ២០២៥ ត្រូវរៀបចំកែលម្អប្រព័ន្ធទឹក ភ្លើង ពិសេសរៀបចំសោភ័ណភាពផ្សារ តាមរយៈធ្វើអនាម័យសម្អាតបរិស្ថានសំដៅលើកកម្ពស់សោភ័ណភាពផ្សារក៏ដូចលើកំពស់ស្រុក ក្រុង ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អោយចូលមកលេងកំសាន្ត ឬ ទិញទំនិញធ្វើជាវត្ថុអនុស្សាវរីយ៍ ផ្ញើទៅគ្រួសារ ឬ មិត្តភគ្រ័ផងដែរ។
សូមបញ្ជាក់ថាការដេញថ្លៃភាស៊ីផ្សារនៅខេត្តស្វាយរៀងសម្រាប់ឆ្នាំ២០២៥មានក្រុមអាវីករបានដាក់ពាក្យដេញថ្លៃចំនួនច្រើនក្រុម នៅលើទីតាំងចំនួន ៤កន្លែងរួមមានៈ
ទី១-ផ្សារវាលយន្តនិងផ្សារពោធិតាហោស្ថិតក្នុងក្រុងស្វាយរៀងទី
២-ផ្សារស្រុករមាសហែក
ទី៣-ផ្សារកំពង់រោទិ៍
៤-ផ្សារស្រុករំដួល ដោយប្រមូលចំណូលថវិកាសម្រាប់ជាតិបានចំនួន៨១៥.២៩៩.០០០ រៀល៕គឹមសេង