លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី/ភារកិច្ច និង វឌ្ឍនៈភាពការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០២៤ លើកទិសដៅឆ្នាំ២០២៥ និងជូនប័ណ្ណសរសើរ លិខិតសរសើរដល់យោធិន

0

កំពង់ធំ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ដឹកនាំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី/ភារកិច្ច និង វឌ្ឍនៈភាពការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០២៤ លើកទិសដៅឆ្នាំ២០២៥ និងជូនប័ណ្ណសរសើរ លិខិតសរសើរដល់យោធិនកងរាជអាវុធហត្ថខេត្តកំពង់ធំ។

ពិធីនោះក៏មានការអញ្ជើញចូលរូមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោក នាយសេនាធិការរង ប្រធាន -អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុង/ស្រុកទាំង៩ មេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន នាយទាហានរង ជាច្រើនរូបទៀត ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលខិតខំប្រឹងបំពេញការងារ តួនាទីភារកិច្ចរបស់ខ្លួនបានល្អនាពេលកម្លងមក និងដោយមានការយកទុកដាក់ពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំគម្រប់ជាន់ថ្នាក់ បានប្រគល់ ប័ណ្ណសរសើរ លិខិតសរសើរ ចំនួន ៣៦សន្លឹកជូនដល់អង្កភាព ក៏ដូចជាជូនចំពោះបុគ្គលដែលមានស្នារដៃល្អ ដល់អង្គភាព កងរាជអាវុធហត្ថផងដែរ។

ថ្លែងក្នុងនាឱកាសនោះ លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានដាក់ចេញនូវគោលការ ១២ចំណុចធំៗសម្រាប់ទិសដៅការងារឆ្នាំ២០២៥ខាងមុននេះ ក៏ដូចជាការណែនាំដល់មន្ទីរអង្គភាព មេបញ្ជាការដ្ឋានក្រុង ស្រុក តូ្រវបន្តយកចិត្តទុកដាក់ពង្រឹងការងារតាមមន្ទីរអង្គភាពរបស់ខ្លួល ជាពិសេសត្រូវយកទុក្ខដាក់ទៅលើបទល្មើសផ្សេងៗ ពិសេសត្រូវយកទុក្ខដាក់ទៅលើ បទល្មើសដូចជា បទល្មើសចោរកម្មកើតមាននៅក្នុងភូមិឃុំ ក្រុង ស្រុក ក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសធនធានធម្មជាតិជាដើម នៅតាមបណ្ដាភូមិឃុំ/ក្រុង/ស្រុករបស់ខ្លួន។ត្រូវតែបង្ក្រាបឱ្យខានតែបានដើម្បីសុខសុវត្តិភាពបងប្អូនប្រជាពលរដ្ឋ និងសង្គមជាតិ រីកចម្រើនទៅមុខជាលំដាប់៕ វេហាស៍