ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា បានបញ្ជាក់ថា ដោយមានការណែនាំចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ត ព្រះសីហនុ បានផ្តល់ អនុសាសន៍ និងចង្អុលបង្ហាញ គឺធ្វើយ៉ាងណាសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និងការរក្សាសន្តិសុខ សុវត្ថិភាពសាធារណជូនបងប្អូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៏ដែលមកលេងកម្សាន្តក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៤.២០២៥នៅខេត្តព្រះសីហនុ មិនថាថ្ងៃបុណ្យ ឬថ្ងៃចុងសប្តាហ៍ ដែលភ្ញៀវទេសចរជាតិ អន្តរជាតិ មក បំពេញ ទស្ស កិច្ចខេត្តព្រះសីហនុទទួលបានសុកសុវត្ថិភាព។ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្តក៏បាន ធ្វើផែនការរបស់ខ្លួន បូកជាមួយផែនការរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ពង្រឹងការផ្សព្វ ផ្សាយ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោកអនុក្រិត្យលេខ៣៩អនក្រ.បកជូនប្រជាពលរដ្ឋដែលជាអ្នកបើកបររថយន្តគ្រប់ប្រភេទដោយមិនប្រកាន់ជនជាតិគឺយើងមានភារកិច្ចការពារពួកគាត់ដូ ច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នាដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍សដោយជាយហេតុណាមួយព្រោះគ្រោះថ្នាក់ចរាចរណ៍វាជាឃាតករលាក់មុខប្រសិនបើយើងបើកបរមានការធ្វេសប្រហែសមួយវិនាទីនិងអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍បានគ្រប់ពេលវេលាព្រោះគ្រោះថ្នាក់ចរាចរណ៍វាអាចបង្កដល់អ្នកដទៃនិងខ្លួនយើងផ្ទាល់តែម្តង។ជាការ សំណូមពរដល់ ប្រជាពលរដ្ឋជាអ្នកបើកបររថយន្តគ្រប់ប្រភេទ សូមចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវពាក់មួយ សុវត្ថិភាពពាក់ខ្សែក្រវ៉ាត់កុំបើកបរបញ្ច្រាសទិសចរាចរណ៍គោរពភ្លើងសញ្ញាផ្លាកសញ្ញាចរាចរណ៍កុំបើកបរលើសល្បឿនកំណត់កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងគ្រឿងញៀនត្រូវប្រុងប្រយ័តផ្លូវបំបែកផ្លូវប្រសពការឈប់ចតឲ្យបានត្រឹមត្រូវចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ប្រសិនបើយើងចូលរួមគោរពច្បាប់ចរាចរណ៍បាន គឺគ្រោះ ថ្នាក់ ចរាចរណ៍ត្រូវបានកាត់បន្ថយ មិនមានការ បាត់បង់អាយុជីវិត ពិការភាព និងខូចខាតទ្រព្យសម្បត្តិខ្លួនឯង ទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិ អ្នកដទៃនោះឡើយ។
លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបន្តទៀតថា ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ ក្នុងផែនការរបស់ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាផែនការងារសណ្តាប់ធ្នាប់សាធារណយើងមាន ៤ការិយា ល័យជំនាញ ដែលមានកម្លាំងសរុបជាង ១០០នាក់ ទី១.ការិយា ល័យចរាចរណ៍ផ្លូវគោក ។ ២.ការិយាល័យសណ្តាប់ធ្នាប់។ ៣.ការិយាល័យប៉ូលីសទេសចរណ៍ ។៤.ការិយាល័យចរាចរណ៍ផ្លូវទឹក។សម្រាប់ផែនការិយាល័យចរាចរណ៍ផ្លូវគោកយើងបានត្រៀមដាក់ពង្រាយនៅតាមគោលដៅសំខាន់ក្នុងក្រុងព្រះសីហនុ ផែនសណ្តាប់ធ្នាប់សាធារណ បែងចែកកម្លាំងប្រចាំការនៅការិយាល័យ និងនៅតាមគោលដៅសំខាន់ក្នុង ខេត្ត និងកម្លាំងល្បាតចុះជួយសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកលេង កម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងការចូលរួមឆ្លងឆ្នាំសកលនាពេលខាងមុខ .កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ប្រចាំការនៅកំពង់ផែទេសចរណ៍ និងល្បាតនៅតាមឆ្នេរសមុទ្រ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកកម្សាន្តតាមតំបន់ឆ្នេរ និងកោះក្នុងខេត្តព្រះសីហនុ .ការិយាល័យសណ្តាប់ធ្នាប់ ប្រចាំ ការនៅតាមចំណតរថយន្ត និងធ្វើការណែនាំការឈប់ចតដាក់តាំងលក់ដូរផ្សេងៗនៅលើថ្មក្រានីត និងតាម ដងផ្លូវសាធារណផ្សេងៗ ដើម្បីឲ្យមានរបៀប រៀបរយ និងសណ្តាប់ធ្នាប់ បរិស្ថានល្អព្រោះការចតបើមានការធ្វេស ប្រហែសបង្កបានជាគ្រោះថ្នាក់ចរាចរណ៍ដូចគ្នានិងកម្លាំងនគរបាលទេសចរណ៍ស្ថិតក្នុងផែនសណ្តាប់ធ្នាប់សាធារណចុះល្បាតតាមបណ្តោយឆ្នេរដើម្បីធានាសន្តិសុខសុវត្ថិភាពសាធារណជូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តឆ្លងឆ្នាំសកលចាប់ពីផែ ៥០២ ចុងអូរឈើទាល ឆ្នេរឯករាជ្យ ឆ្នេរលំហែកាយ ឆ្នេរព្រែកត្រែង ឆ្នេរអូត្រេះ ឆ្នេរពយជំទាវម៉ៅ ភ្នំ៣៩ រង្វង់មូលព្រះថោងនាងនាគ និងឆ្នេរសមុទ្ររាម ក្នុងការទទួលខុសត្រូវរៀងៗខ្លួន ទន្ទឹមនោះផងដែរ យើងមានការចូលរួមពីកម្លាំងរបស់អធិការក្រុង កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត និងសហការចាប់ដៃជាមួយកងរាជអាវុធហត្ថ អាជ្ញាធខេត្ត ក្រុង ស្រុកផងដែរ ៕
នាគសមុទ្រ