សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកអំណោយជូនពលរដ្ឋងាយរងគ្រោះជាង១ពាន់៤០៩គ្រួសារនៅក្រុងរុនតាឯកតេជោសែន

0

សៀមរាប៖ ប្រជាពលរដ្ឋងាយរងគ្រោះជាង១ពាន់៤០៩គ្រួសារ នៅក្រុងរុនតាឯកតេជោសែន បានទទួលអំណោយដ៏ថ្លៃថ្លៃពីសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ាន ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ពិធីចែកអំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
តាមរបាយការណ៍របស់ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួនពីរ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក និងភូមិចំនួន១៦ (សង្កាត់រុនតាឯកមានភូមិចំនួន០៧ និងសង្កាត់បល្ល័ង្កមានភូមិចំនួន០៩) មានផ្ទៃដីសរុបចំនួន១២,៤៧៧ គីឡូម៉ែត្រការ៉េ ស្មើនឹង ១២,៤៧៧ ហិកតា និងមានប្រជាពលរដ្ឋរស់នៅសរុប ៩,៦៥៤ គ្រួសារ។ ឯកឧត្តមឱ្យដឹងថា ក្នុងចំណោមគ្រួសារសរុបខាងលើនេះ មានគ្រួសារ ដែលងាយរងគ្រោះបំផុតចំនួន១៤០៩គ្រួសារ ដែលត្រូវមកទទួលអំណោយផ្ទាល់ពី សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកនេះ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះនៅនេះជាលើកទី១ ហើយក៏រួមសុខរួមទុក្ខជាមួយបងប្អូន ។ សម្តេចបន្តទៀតថាថ្ងៃនេះ សម្តេចបាននាំយកអំណោយដែលទទួលបានពីសប្បុរសជននានាក្នុងឱកាសទិវា៨ឧសភា មកចែកជូនបងប្អូននៅទីនេះ។ សម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិតមានប្រសាស៍ថា ទោះជាអំណោយទាំងនេះតិចក្តីច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាលំបាក ។ សម្ដេច បានថ្លែងអំណរគុណ ដល់បណ្ដាសប្បុរសជនទាំងឡាយ ដែលបានចូលរួមសប្បុរសធម៌ ជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាកាកបាទក្រហមកម្ពុជា ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតនាពេលកន្លងមកនេះ ។ ក្នុងឱកាសនោះ ដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសជនចាស់ជរាព្រោះរដូវនេះជារដូវរងាយ និងត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាតការរស់នៅមានអនាម័យ ពិសេសការពារនូវជំងឺមិនឆ្លងនានា ការពារការឆ្លងជំងឺអេដស៏ ទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និងត្រូវជ្រើសយុវជន កាកបាទក្រហមកម្ពុជា ជាគម្រូវល្អូនៅក្នុងថ្នាក់ ដើម្បីណែនាំ អូទាញ ដល់យុវជន ដែលដើរផ្លូវខុស។ ឆ្លៀតក្នុងឱកាសនោះដែរសម្តេចបានផ្តាំផ្ញើទៅស្រ្តីកំពុងមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះ នៅតាមមន្ទីរពេទ្យ ឱ្យបានទៀងទាត់ តាមកាលកំណត់ ។
សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋរងគ្រោះចំនួន១ពាន់៤០៩គ្រួសារ ដោយមួយគ្រួសារៗ ទទួលបាន គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មីម៉ាម៉ា ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដបស្ករស ២គីឡូក្រាម, ម្សៅសាប៊ូ ១ថង់, ភេសជ្ជៈបាកាស ៦កំប៉ុង, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់នំប៉័ង ១ ដើម, ទឹកសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល។ ដោយឡែក ជូនសិស្សានុសិស្សមកពីវិទ្យាល័យចំនួន៤ និងបឋមសិក្សាចំនួន១៣ សរុបចំនួន ៧.៥៦១នាក់ ក្នុងម្នាក់ៗទទួលបាន៖ សៀវភៅ ២ក្បាល ប៊ិក ១ដើម និងថវិកា ១ម៉ឺនរៀ ល។
បន្ទាប់ពីជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាជនងាយរងគ្រោះបំផុត ១ពាន់៤០៩គ្រួសារ នៅក្នុងក្រុងរុនតាឯកតេជោសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានបន្តដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់អ្នកជំងឺ និង ស្ត្រីមានផ្ទៃពោះត្រៀមសម្រាល ព្រមទាំងស្ត្រីទើបសម្រាលកូនរួច សរុបចំនួន ២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ។ អ្នកជម្ងឺ និងស្ត្រីជាមាតាទាំង ២៣នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី ១កេស, ត្រីខ ១០កំប៉ុងស្ករស ១គីឡូក្រាមទឹក ដោះគោខាប់ ២កំប៉ុង, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, និងថវិកា ១០ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនោះដែរបន្ទាប់ពីបានបញ្ចាប់នៅកម្មវិធីខាងលើ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខារងទី១ កាកបាទក្រហមកម្ពុជា បានបន្តដឹកនាំសហការីចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះបំផុតដែលមិចអាចធ្វើដំណើរនៅតាមខ្នងផ្ទះចំនួន៤ខ្នងផ្ទះទៀត៕