មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី ទៅសាកសួរសុខទុក្ខនាយទាហាន កងវរសេនាតូចលេខ១ ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅគេហដ្ឋាន

0

វេហាស៍

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ និងសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក សេន គឹម មេបញ្ជាការកងអនុសេនាធំលេខ៣ កងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងមានជំងឺប្រចាំកាយសម្រាកព្យាបាលនៅក្នុងគេហដ្ឋាន ស្ថិតនៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបានគិតគូរពីសុខទុក្ខ ដល់ថ្នាក់ដឹកនាំនិងយោធិនគ្រប់រូបចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជួបនូវទុក្ខកង្វល់ ហើយ​នេះ​ជាប្រពៃណីដែលយើងតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាដែលមានការលំបាក និងបានណែនាំដល់លោកអនុសេនីយ៍ឯក សេន គឹម ខិតខំព្យាបាលជំងឺ ដោយ​ត្រូវ​អនុវត្តឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ និងសូមបួងសួងសូមឱ្យលោកបានឆាប់ជាសះស្បើយពីជំងឺ ដើម្បីបានបន្តទៅបម្រើការងារជូនអង្គភាពវិញ។

លោកអនុសេនីយ៍ឯក សេន គឹម បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការ​កង​វរសេនាតូចលេខ​១​ ព្រមទាំងសហការី ដែលបានមកសាកសួរសុខទុក្ខ នឹងនាំយកនូវថវិកាជំនួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ​ និង​យុទ្ធ​មិត្ត​រួម​ការងារ​ ព្រមទាំងស្បៀងអាហារ​គ្រឿង​ឧបភោគ​បរិភោគ​ មួយចំនួនមកជួយឧបត្ថម្ភដល់រូបគាត់ ដែលកំពុងមានជំងឺនៅពេលនេះ និងបានគោរពថ្លែងអំណរគុណសម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ព្រម​ទាំង​ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ ដែលតែងតែមានគុណធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងសូមគោរពជូនពរ​សម្តេច​ ធិបតី​ លោកជំទាវ​ និង​ឯកឧត្តមមេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ព្រម​ទាំង​សហការី ទាំង​អស់​សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

នៅក្នុងឱកាសនេះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង​អង្គភាព​កង​វរសេនសតូវលេខ១​ បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និង​ថវិកា​របស់​ថ្នាក់​ដឹកនាំ​ និង​យុទ្ធ​មិត្ត​រួម​ការងារ​ឧបត្ថម្ភជូនក្រុមគ្រួសារគាត់រួមមានអង្ករចំនួន១០០គីឡូក្រាម មីចំនួន៤កេស ទឹកត្រីទឹកស៊ីអុីវចំនួន២យួរ ត្រីខកំប៉ុងចំនួន៤យួរ និងថវិកាមួយចំនួនផងដែរ៕