​​ទឹកជំនន់​ដាច់​ទំនប់​ធ្វើអោយ​ផ្ទះមួយ​ខ្នង​ប៉ើង​បាត់ស្រមោល និង​មួយ​ខ្នង​ទៀត​ដាច់​ជើង​មួយ​ល្វែង​

0

សៀមរាប​៖​ទឹកជំនន់​កំណាច​ជន​ខុស​ខែ​របស់​ទំនៀម​ទំលាប់​ខ្មែរ បានធ្វើអោយ​ផ្ទះមួយ​ខ្នង​ប៉ើង​បាត់ស្រមោល និង​មួយ​ខ្នង​ទៀត​ដាច់​ជើង​មួយ​ល្វែង​ តាម​ការ​ឲ្យ​ដឹង​ពី​លោក ហ៊ុ​ប រក្ស អាយុ​២៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ធី ណា រស់​នៅលើ​ខ្នង​ទំនប់​៧៨ (​ហៅ​ទំនប់​សួង​) ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវបាន​ទឹកជំនន់​ធ្វើអោយ​ប៉ើង​បាត់ និយាយថា ពួកគាត់​ក្រីក្រ​ណាស់ រកស៊ី​មុខរបរ​រាយ​មោង ធ្វើ​ប្រហុក ហើយ​និង​ប្រពន្ធ​មាន​ផ្ទៃពោះ នៅ​យប់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅវេលា​ម៉ោង​១០.០០​យប់ ដោយ​ឃើញ​ស្ថានភាព​ទឹកជំនន់​ខ្លាំង​ហូរ​ដាច់​ត្រង់​ផ្ទះ​របស់​ពួកគាត់​ពួកគាត់​បាន​ស្រែក​អោយ​អ្នកជិតខាង​ជួយ​ជ​ញ្ជួ​ន​ឥ​វ៉ាន់​ចេញពីផ្ទះ​។​4
ពុំទាន់​ជ​ញ្ជួ​ន​ឥ​វ៉ាន់​អស់​ផង​ស្រាប់តែ​ទឹកជំនន់​ដ៏​កំណាច​បាន​ឆក់យក​ផ្ទះ​របស់គាត់​បាត់ស្រមោល​ចំណែកឯ​លោក ជ្រឹង ម៉ៅ អាយុ​២៨​ឆ្នាំ និង​អ្នកស្រី មីង ជី បាន​និយាយ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​ឆ្នាំ​ដដែល​ថា​៖ ផ្ទះ​របស់​ពួកគាត់​កុំ​តែ​បាន​អ្នកជិតខាង​ជួយ​យក​ខ្សែ​ចង កុំ​អី​ប៉ើង​បាត់​ដូច​ផ្ទះ​របស់លោក ហ៊ុ​ប រក្ស ដែរ​ម្យ៉ាងវិញទៀត​នៅពេលនេះ ទឹកជំនន់​នៅតែ​គំរាម​ផ្ទះ​របស់គាត់​នៅឡើយ​។​1
ប្រជាពលរដ្ឋ​រស់នៅ​ទំនប់​សួង​បាន​និយាយថា​៖ នៅពេលដែល​ពួកគាត់​ឃើញ​ទឹកជំនន់​មាន​កម្លាំង​ខ្លាំង ពួកគាត់​បាន​ទៅ​បើក​សន្ទះ​លូ​ធំ ប៉ុន្តែ​ត្រូវបាន​ហាមឃាត់​ដោយ​លោក ធី រស់នៅ​ភូមិ​ត្រពាំង​ត្រស់ ឃុំ​អន្លង់​សំណរ ជា​អ្នកកាន់កាប់​លូ​ខាងកើត និង​ម្នាក់ទៀត​ឈ្មោះ ព្រាប រស់នៅ​ភូមិ​ព្រែក​អង្គរ ជា​អ្នកកាន់កាប់​លូ​ខាងលិច មិនអោយ​ពួកគាត់​បើក​ព្រោះ​ខ្លាច​អត់​ទឹក​ធ្វើស្រែ​ប្រាំង ប្រសិនបើ​អោយ​ពួកគាត់​បើក​សន្ទះ​លូ​ទាង​ពីរ​ចាំ​ទឹក​ស្រក​បន្តិច ចាំ​បិត​លូ​ទៅវិញ​ទំនប់​មិនអាច​ធ្លុះធ្លាយ​បានឡើយ ទឹក​ក៏​មិន​អស់ ប៉ុន្តែ​ដោយសារតែ លោក ធី ហើយ​និង លោក​ព្រាប ជា​កសិករ​ស្ទើរ​បច្ចេកទេស ទើប​ដាច់​ទំនប់​។​
ដោយ អ៊ុក ផ្លុ​ង​3 2