ប្រជាពលរដ្ឋសំណូមពរឲ្យរដ្ឋមន្រ្តីក្រសួងដែនដីចេញប័ណ្ណកម្មសិទ្ធិសំគាល់អចលវត្តុដីធ្លី (ប្លង់រឹង) ដោយលើកឡើងអាជ្ញាធរខេត្ត សូរិយោដីខេត្ត សូរិយោដីក្រុងក្រុងប៉ោយប៉ែត មានភាពមិនប្រក្រតីចំពោះការចែកប័ណ្ណកម្មសិទ្ធ

0

ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋ២៧១គ្រួសារ ដែលរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កើតទុក្ខមិនសុខចិត្ត ដោយសារការព្រងើយកន្តើយរបស់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងការអនុវត្តចែកប័ណ្ណកម្មសិទ្ធរបស់សូរិយោដីខេត្ត និងសូរិយោដីក្រុងក្រុងប៉ោយប៉ែត ហាក់មានភាពមិនប្រក្រតីចំពោះការចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ខណៈគ្រប់គ្នាសុទ្ធតែកាន់កន្ទុយប័ណ្ណ ដែលក្រុមការងារសូរិយោដីក្រុងធ្វើការវាស់វែង នាំគ្នាទទឹងរងចាំអស់រយះពេលជាង២ឆ្នាំ ខណះក្រុមការងារវាលចុះវាស់វែង កំណត់តំបន់វិនិច្ឆ័យ ប្រកាសបិតផ្សាយជាសាធារណះ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ក្រោយប្រកាស់ប្រគល់ប័ណ្ណកម្មសិទ្ធ សំគាល់អចលវត្តុដីធ្លី (ប្លង់រឹង) ពលរដ្ឋបែរជាទៅបើកមិនបាន ហើយក្រុមចែកប័ណ្ណនៃមន្ទីររៀបចំដែនដី នគរូបនិយកម្ម បែរជាសសេរក្នុងចុងសន្លឹកថាជាជាដីទំនាស់ទៅវិញ ។

ចំពោះការចែកប័ណ្ណកម្មសិទ្ធនេះ ត្រូវបានប្រជាពលរដ្ឋគិតថាវាមិនមានភាពមិនប្រក្រតីចំពោះការចែកប័ណ្ណកម្មសិទ្ធសំគាល់អចលវត្តុដីធ្លី (ប្លង់រឹង)នេះ ទើបមានករណីតវ៉ានេះ បានកើតឡើងក្នុងពីថ្ងៃទី ១៦ មករា២០២៥ នៅសាលាក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុង មេត្តាជួួយដោះស្រាយ បញ្ហាទំនាស់ដីធ្លីនេះ ព្រោះប្រជាពលរដ្ឋអះអាងថា បានមករស់នៅលើដីនេះ តាំងតែពីសម័យសង្រ្គាម តំបន់ដីនេះសុទ្ធតែព្រៃឬស្សីនិងគ្រាប់មីន ខំត្រួសត្រាយសាងសង់ផ្ទះ តែពុំឃើញមាន អ្នកណាម្នាក់ឡើង មិនអាងវ៉ាងថា ជាដីរបស់ខ្លួនឡើយ រហូតដីមានតំលៃ ប្រជាពលរដ្ឋរស់នៅច្រើនបែរជា មានក្រុមចោរស្រមោល លេចមុខមិនអាងដាដីរបស់ខ្លួនទៅវិញ។

លោក សុខ លីណា ក៍ដូចជាពលរដ្ឋរស់នៅភូមិផ្សារកណ្ដាល និយាយប្រាប់ស្រដៀងគ្នាថា៖ មិនភាពប្រក្រតីចំពោះការចែកប័ណ្ណកម្មសិទ្ធសំគាល់អចលវត្តុដីធ្លី (ប្លង់រឹង)នៅក្នុងភូមិរបស់ពួកខ្លួន ហើយសំណូមពរដល់ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី ន​គររូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ថ្នាក់ដឹកនាំកំពូលជូយអន្តរាគម៍ ជួយសំរួលផ្ដល់ប័ណ្ណកម្មសិទ្ធ (ប្លង់រឹង)ជូនពួកគាត់ដើម្បីបានប្រើប្រសាស់ជាប្រយោជផ្សេងៗ។

លោក ចូវ សុភឿត ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលក្រុងប៉ោយប៉ែត នៅមុខពលរដ្ឋតវ៉ានិយាយថា៖ ករណីទំនាស់នៅភូមិផ្សារកណ្ដាល មានបណ្ដឹងរហូតដល់៩ គ្រួសារលើផ្ទៃដី៤០ហិចតា ជាមួយនិងគ្រួសារជាបងប្អូនពលរដ្ឋ ហើយក្រុមការងារដោះស្រាយទំនាស់ក្រុង បានដាក់បញ្ជូនទៅសាលាខេត្តដើម្បីដោយះស្រាយជូនបងប្អូន ចឹងហើយសូមបងប្អូនស្ងប់ចិត្តហើយត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនសិនចុះ។

ចុងក្រោយ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបានឲ្យលើកឡើងពីប្រវត្តដី និងការមករស់នៅលើដី និងផលពិបាក សុខទុក្ខ របស់ពលរដ្ឋ ដើម្បីបានជ្រាប់ជាព័ត៌មាន ក៏ដូចជាមូលដ្ឋាននៃការ ធ្វើរបាយការណ៍ ស្នើសុំឲ្យអភិបាលខេត្តជួយដោះស្រាយ ក្នុងនោះប្រជាពលរដ្ឋជិត១០០នាក់ បានចូលរួម ក្នុងសាលប្រជុំសាលាក្រុង ហើយពន្យល់ណែនាំ និងសម្របសម្រូល ដើម្បីអោយថ្នាក់ដោះស្រាយទំនាស់ជូនដោយសន្តិវិធី អោយបងប្អូនទទួលយកដោយស្ងប់ចិត្ត។

ដោយ ប៊ុន រដ្ឋា