ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបដិសេធទាំងស្រុងករណីចុះផ្សាយរឿងពុករលួយពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់២រូប

0

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន ឌឹខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម ពាក់ព័ន្ធអំពើពុករលួយបណ្តាលឱ្យបាត់បង់ថវិកាបេឡាជាតិ សន្តិសុខសង្គម។