លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន

0

ឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ដឹកនាំ សហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងនៅប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកចុងព្រិច នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ និងបន្តចុះត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន ត្រួតពិនិត្យចំណុចទីតាំងបង្គោលព្រំដែន ការកសាងអង្គភាព អាគារស្នាក់ការ សម្ភារៈមធ្យោយបាយ ការថែរក្សាទុកដាក់សម្ភារះប្រើប្រាស់អាវុធ គ្រាប់ និងណែនាំបំពេញបន្ថែមនូវការងារចាំបាច់មួយចំនួន ។

ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើឱ្យកងម្លាំងទាំងអស់ បង្កើនការយកចិត្តទុកដាក់ដើរល្បាតឱ្យបានជាប្រចាំ ត្រូវមានកិច្ចសហការល្អប្រសើរជាមួយអង្គភាពយោធា ក៏ដូចជាកងកម្លាំងដែលនៅទល់មុខគ្នា បន្តខិតខំបំពេញទួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងបង្កើនស្មារតីសាមគ្គីភាព ពិសេសណែនាំឱ្យកងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំ និងនាំយកនូវថវិកាឧបត្ថម្ភជូនដល់កម្លាំងដែលប្រចាំការឈរជើងតាមខ្សែបន្ទាត់ព្រំដែន មួយចំនួនដើម្បីជាការលើកទឹកចិត្តផងដែរ ។

ឆ្លៀតក្នុងឱកាសនោះផងដែល លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បាននាំនូវគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណាយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមមាន ថវិកា ចំនួន ៨០០,០០០រៀល មីចំនួន ១៥កេស ភេសជ្ជៈចំនួន ២០កេស ការ៉ុងច្រកដីសម្រាប់ធ្វើវាយ៉ូ ចំនួន ១៥០០ ការ៉ុង ជូនដល់កម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនគោក។ ដោយ:ភ្នំដងរ៉ែក