ថៃ​បិទ​ច្រករបៀង​ខ្លា​ងាប់​ព្រោះ​ខឹង​និង​បុគ្គល​ម្នាក់​កាត់​ដើមឈើ​ទាល​០១​ដើម​នៅ​មាត់​អូរ​ព្រំដែន​

0

​បន្ទាយមានជ័យ​៖​ភាគី​ថៃ​បាន​បិទ​ច្រករបៀង​ខ្លា​ងាប់​ស្ថិត​ក្នុងភូមិ​ខ្លា​ងាប់​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​តាំងពីព្រឹក​ថ្ងៃទី​០៩​ខែ​មិនា​ឆ្នាំ​២០១៤​មកទល់​និង​ព្រឹក​ថ្ងៃទី​១០​នេះ​នៅ​មិនទាន់​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ព្រំដែន​នៅឡើយ​បន្ទាប់ពី​ខឹង​និង​បុគ្គល​ម្នាក់​កាត់​ដើមឈើ​ទាល​០១​ដើម​នៅ​មាត់​អូរ​ព្រំដែន​ខាង​កម្ពុជា​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​០៨​ខែ​ឆ្នាំ​ដដែល​។​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ការបិទ​ច្រករបៀង​ខាងលើ​ពី​

សំណាក់​ភាគី​ថៃ​គឺ​ដោយសារ​ភាគី​ថៃ​ខឹង​និង​បុគ្គល​ម្នាក់​បាន​កាត់​ដើមឈើ​ទាល​មួយ​ដើម​នៅ​មាត់​អូរ​ព្រំដែន​ប្រវែង​ជិត​១០​ម៉ែត្រ​ប៉ុន្តែ​ខាង​ទឹកដី​កម្ពុជា​។​លោក​អនុសេនីយ៍ទោ​ម៉ាន់​ហេន​មេ​ប៉ុស្តិ៍​ខា្ល​ងាប់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ប្រចាំការ​នៅ​ចំណុចកើតហេតុ​បាន​ឲ្យ​ដឹងថា​ភាគី​ថៃ​បាន​បិទ​ច្រករបៀង​ខ្លា​ងាប់​បន្ទាប់ពី​មាន​បុគ្គល​ម្នាក់​បាន​កាត់​ដើមឈើ​ទាល​មួយ​ដើម​នៅ​មាត់​អូរ​ព្រំដែន​នា​ល្ងាច​ថ្ងៃទី​០៨​ខែ​មិនា​ឆ្នាំ​២០១៤​

។​លោក​មេ​ប៉ុស្តិ៍​បន្តថា​ក្រោយ​ហេតុការណ៍​កើតឡើង​កម្លាំង​ជួរមុខ​របស់​ថៃ​បាន​ចុះមក​ចំណុចកើតហេតុ​ហើយ​បាន​ខឹងសម្បារ​ព្រមទាំង​និយាយថា​ពួកគេ​បាន​ហាមប្រាម​មិន​ឲ្យ​កាត់​ទេ​ប៉ុន្តែ​បុគ្គល​ម្នាក់​នោះ​នៅតែ​លួច​កាត់​ទៀត​។​ដោយសារ​បញ្ហា​ដើមឈើ​មួយ​ដើម​នេះ​លោក​ថា​សមត្ថកិច្ច​ថៃ​ឈានដល់​ការបិទ​ព្រំដែន​អស់​រយះពេល​២​ថ្ងៃ​មកហើយ​មិនទាន់​បើក​ឲ្យ​ដំណើរការ​នៅឡើយ​ទេ​សូម្បីតែ​ពលរដ្ឋ​ខ្មែរ​ធ្លាប់​ចេញចូល​

ទៅធ្វើ​ការ​ព្រឹក​វិល​ល្ងាច​ពិសេស​អ្នក​ចូលទៅ​ទិញ​ម្ហូបអាហារ​ដូច​សព្វមួយដង​ក៍​ភាគី​ថៃ​មិន​អនុញ្ញាតិ​ដែរ​ដោយ​គេ​និយាយថា​ដ៍រាបណា​ជួប​និយាយ​គ្នា​ឲ្យ​ចប់​សិន​។​មេ​ប៉ុស្តិ៍​ខាងលើ​បន្តថា​បុគ្គល​ម្នាក់​ដែល​កាត់​ដើមឈើ​ទាល​នោះ​ឈ្មោះ​ពៅ​មិន​ស្គាល់​ត្រកូល​ប៉ុន្តែ​លោក​បង្ហើប​ថា​ជា​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៩៩៩​ប្រចាំការ​នៅ​ស្រុ​ម៉ាឡៃ​។​ជុំវិញ​ការ​កាត់​ដើមឈើ​មួយ​ដើម​នេះ​ត្រូវបាន​លោក​មេ​ប៉ុស្តិ៍​ប្រាប់ថា​ពេល​កើតហេតុ​លោក​មិនបាន​នៅ​កន្លែង​ទេ​គឺ​រវល់​ទៅ​ញ៉ាំ​ការ​គេ​ប៉ុន្តែ​លោក​ប្រាប់ថា​ឈ្មោះ​ពៅ​បា​ ​ន​ទូរស័ព្ទ​ទៅសុំ​កាត់​ដើម​ឈើទាល​នោះដែរ​តែ​លោក​មិន​

អនុញ្ញាតិ​ដោយនិយាយ​ថា​វា​ជា​សម្បត្តិ​ធម្មជាតិ​ព្រំដែន​លោក​មិន​ហ៊ាន​ទេ​ខ្លាច​មានរឿង​មិនតែប៉ុណ្ណោះ​លោក​មេ​ប៉ុស្តិ៍​ប្រាប់ថា​ក្រោយ​ហេតុការណ៍​កើតឡើង​ភាគី​ថៃ​ក៍​ ​បាន​ប្រាប់​លោក​តាម​ទូរស័ព្ទ​ថា​ឈ្មោះ​ពៅ​បាន​ទៅសុំ​ពួកគេ​ដើម្បី​កាត់​ដើមឈើ​ទាល​នោះ​តែ​ពួកគេ​មិន​អនុញ្ញាតិ​ផង​បែ​ជា​បុគ្គល​នោះ​នៅតែ​បន្ត​លួច​កាត់​។​ដើមឈើ​ទាល​មួយ​ដើម​នោះ​លោក​មេ​ប៉ុស្តិ៍​ប្រាប់ថា​ក្រោយពី​ឈ្មោះ​ ​ពៅ​កាត់​រួច​បាន​ដឹក​ចេញ​

តាម​រ៉ឺម៉ក​គោយន្ត​កន្ត្រៃ​ទៅ​បាត់​។​ឈ្មោះ​ពៅ​ដែល​រង​ការចោទប្រកាន់ថា​បាន​កាត់​ដើមឈើ​ទាល​មួយ​ដើម​ធ្វើ​ឲ្យ​ភាគី​ថៃ​បិទ​ព្រំ​ដែរ​អ្នកយក​ព​ត៏​មាន​យើង​មិនអាច​ទំនាក់ទំនង​រក​ការបំភ្លឺ​បានទេ​ព្រោះ​មិន​ ​ស្គាល់​លេខ​ទូរស័ព្ទ​ហើយ​ខណ​:​ធ្វើការ​ទាក់ទង​ទៅ​លោក​គឹម​ចំរើន​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​ដើម្បី​សុំ​លេខ​ទូរស័ព្ទ​របស់​ឈ្មោះ​ពៅ​ត្រូវ​លោក​ប្រាប់ថា​កំពុង​ជាប់​ប្រជុំ​បន្ទាប់មក​ក៍បិទ​ទូរស័ព្ទ​តែម្ដង​។​ជុំវិញ​ព​ត៏​មាន​

ខាងលើនេះ​លោក​ខាត់​យី​ម​អភិបាលរង​ស្រុក​ម៉ាឡៃ​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១០​នេះ​ថា​បញ្ហា​ហ្នឹង​លោក​មិនទាន់​បានដឹង​នោះទេ​ព្រោះ​គ្មាន​អ្នករាយការណ៍​ជូន​។​ទោះជា​យ៉ាងណា​លោក​ម៉ាន់​ហេន​មេ​ប៉ុស្តិ៍​ខ្លា​ងាប់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​និយាយថា​ពេលនេះ​កម្លាំង​ជួរមុខ​កម្ពុជា​និង​ថៃ​កំពុង​ណាត់ជួប​ច​ចារ​គ្នា​ដើម្បី​បន្ធូរ​ភាព​តានតឹង​នេះហើយ​៕​

ដោយ​ដុំ​សំបូរ​ ​SAM_3463 SAM_3465 SAM_3468