(កំពង់ធំ)÷ លោក នាក់ ដាង អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោកសាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុក ព្រមទាំងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតនៅក្នុងភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។
លោកបានបន្ថែមថា ក្នុងនាមក្រុមការងារចុះមូលដ្ឋានឃុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារមូលដ្ឋានស្រុកស្ទោងដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់ ជំរុញការងារកសាងស្នាក់ការគណបក្សប្រជាជនឲ្យបានគ្រប់ឃុំហើយត្រូវប្រើប្រាស់ទីស្នាក់ការគណបក្សនេះ ឱ្យមានជាសកម្មភាពនយោបាយយ៉ាងសកម្ម និងជាមជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពនយោបាយរបស់បក្ស ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជន និងសមាជិកគណបក្សឱ្យបានស្និទ្ធស្នាលបំផុត ជាពិសេសសុំឱ្យប្រធានគណបក្សឃុំ ខិតខំប្រឹងប្រែងពង្រឹងការងារកសាងបក្ស និងការកសាងសមាជិកសមាជិកាបក្សបន្ថែមទៀត ជាពិសេសក្រុមយុវជនដើម្បីគណបក្សប្រជាជននិងដើម្បីប្រជាជន និងទទួលបានជ័យជំនះគ្រប់សមរភូមិបោះឆ្នោត។
ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា «សាមគ្គីឯកភាពផ្ទៃក្នុង របស់សមាជិកសមាជិកាគណបក្សក្នុងមូលដ្ឋាន ជាកត្តាពង្រឹងភាពឈ្នះរបស់គណបក្សប្រជាជន» ដូច្នេះសូមសមាជិក សមាជិកា ជឿជាក់ និងទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាពិសេសមូលដ្ឋាន ហើយតម្កល់និងបន្តថែរក្សា ព្រមទាំងធានាឲ្យបាននូវផលប្រយោជន៍រួមជូនគណបក្ស ប្រជាជន និងប្រទេសជាតិបន្ថែមទៀត។
សូមបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មីនេះមានទំហំបណ្តោយ៣០ម៉ែត្រ×៨ម៉ែត្រ និងទទឹង៣០ម៉ែត្ត×៤៣ម៉ែត្រ។