កំពង់ចាម: ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទ ក្នុងក្រុងកំពង់ចាម បាន ថ្លែងអំណរគុណចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដែលបានគៀងគរបច្ច័យសរុបជិត ៩០លាន រៀល ដើម្បីកសាងឧបដ្ឋាបសាលា វត្តបទុមរតន ដីដុះ ក្រុងកំពង់ចាម ។
ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូខេត្តព្រះវិហារ ដើម្បីទស្សនានៃការកសាងឧបដ្ឋានសាលា វត្តបទុមរតនដីដុះ នាល្ងាចថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានថ្លែងថា ទឹកចិត្ត និងវត្តមាន របស់ឯកឧត្តម លោកជំទាវ នាពេលនេះ គឺពិតជាបាន ផ្តល់នូវគុណតម្លៃខ្ពស់ណាស់ ក្នុងការជ្រោងទង់ព្រះពុទ្ធសាសនា ដើម្បីឱ្យមានការរីកចម្រើន ស្រ បទៅតាមរដ្ឋធម្មនុញ្ញ និងស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា វិស័យអាណាចក្រពិតជាមានការរីកចម្រើនហើយ ដូច្នេះយើងត្រូវ រួមគ្នាក្នុងការកសាងដើម្បីឱ្យវិស័យពុទ្ធចក្រមានការរីកចម្រើនទន្ទឹមគ្នាផងដែរ ការចូលរួមក្នុងការ លើកកម្ពស់វិស័យព្រះពុទ្ធសាសនា គឺស្ថិតនៅលើសទ្ធាដែលយើងបានរួមគ្នា កើតចេញពីកម្លាំង មហាសាមគ្គី និងជាទឹកចិត្ត ទោះជាតិចក្តី ច្រើនក្តី គឺយើងនឹងសម្រេចបានជាសមិទ្ធផល ដែលបម្រើ ដល់វិស័យព្រះពុទ្ធសាសនា ហើយក៏បានផ្តល់ជូនដល់ការងារអភិវឌ្ឍសង្គមជាតិរបស់យើង ជា ពិសេសគឺវត្តដីដុះ ដែលជាវត្តមួយមានវ័យចំណាស់ និងជាវត្តបញ្ជាក់ អត្តសញ្ញាណនៅក្នុងក្រុងកំ ពង់ចាមផងដែរ ។
ព្រះចៅអធិការវត្តបុទមរតនដីដុះ មានថេដីកាថា គិតចាប់ពីថ្ងៃទី៨-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណូល ដែលទទួលបាន តាមរយៈ ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងឯកឧត្តមអភិបាលខេត្តព្រះវិហារ ក្នុង នោះ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំងបុត្រ ១០លានរៀល ។ ឯកឧត្តម គីម រិទ្ធី និង លោកជំទាវ ព្រមទាំងបុត្រ ១០លានរៀល ។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និង លោកជំទាវ ព្រមទាំងបុត្រ ១០លានរៀល ។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង លោកជំទាវ ព្រមទាំងបុត្រ ១០លានរៀល ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងបុត្រ ១០លានរៀល ។ មន្ត្រីរាជការ និងសប្បុរសជន ចំនួន៧៨៩រូប (តាម Qr Code) សរុប ៨២,០២៩,៥៦០រៀល និង១,៤២៣ដុល្លារ ៕