សៀមរាប ៖ អ្នកសារព័ត៌មាន វិទ្យុ ទូរទស្សន៍ គេហទំព័រក្នុងស្រុក.និង សហព័ន្ធស.ស.យ. ក ជាង100នាក់ បានអញ្ជើញ ចូលរួមសិក្ខាសាលា.ផ្សព្វផ្សាយពី ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ2025.ក្រោមប្រធានបទ ញញឹមសាទរសង្រ្កានឆ្នាំថ្មី ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុងសណ្ឋាគារ ក្នុងក្រុងសៀមរាប .ក្នុងគោលបំណង.ជម្រុញឲ្យអ្នកសារព័ត៌មាន ក្នុងស្រុកនិងក្រៅស្រុកចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍អង្គរសង្រ្គានឆ្នាំនេះ ឲ្យផុសផុល នូវព្រឹត្តការណ៍ធំមួួយនៅក្នុងទឹកដីមហានគរ នៃខេត្តសៀមរាប ព្រឹកថ្ងៃទី2 ខែមេសាឆ្នាំ2025។
ឯកឧត្តម.សោម រតនា ប្រធានក្រុមការងារសាធារណៈព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ2025 មានប្រសាសន៍ថា កម្ពុជារៀបចំពិធីបុណ្យអង្គរសង្រ្កានគឺជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏ធំនៃប្រទេសកម្ពុជា ដែលរៀបចំឡើងប្រចាំឆ្នាំនៅខែមេសា ក្នុងខេត្តសៀមរាប ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសដ៏ពិសេសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបានស្វែងយល់អំពីវប្បធម៌ប្រពៃណីខ្មែរ សារៈសំខាន់នៃកម្មវិធីគឺផ្សព្វផ្សាយ ចូលរួមចំណែកជាច្រើនបានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីអង្គរសង្រ្កានក្រោមប្រធានបទ “ញញឹម សាទរ សង្រ្កានឆ្នាំថ្មី” កម្មវិធីនេះមានគោលបំណងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក៏ដូចជាការលើកកម្ពស់ភាពអស្ចារ្យនៃអរិយធម៌ខ្មែរ។
លោក ង៉ូវ សេងកាក់ អភិបាលរង ខេត្តសៀមរាប មានប្រសាសន៍ថា យើងទាំងអស់គ្នាជាម្ចាស់ផ្ទះ ម្ចាស់មូលដ្ឋាន គឺត្រូវដើរតួនាទីសំខាន់ ក្នុងការធ្វើជាអ្នកផ្សព្វផ្សាយ និងមានការបង្ហាញ ពីអធិប្បាយអំពីប្រវត្តិនៃបុណ្យអង្គរសង្រ្កាន បង្ហាញសិល្បៈវប្បធម៌ និងប្រពៃណីខ្មែរ និងការប្រកួតល្បែងប្រជាប្រិយ និងល្បែងបុរាណខ្មែរ ការប្រគុំតន្ត្រីបុរាណ និងទំនើបការដង្ហែសំពត់បុណ្យបុរាណ និងការតាំងពិពណ៌សិល្បៈខ្មែរ ការរៀបចំសកម្មភាពសេដ្ឋកិច្ចសង្គម អង្គរសង្រ្កាន 2025 នឹងប្រារព្ធឡើងនៅសៀមរាប ជាពិសេសនៅទីតាំងស្ថាបត្យកម្មអង្គរ ដើម្បីបង្ហាញអំពីអរិយធម៌ខ្មែរ ព្រឹត្តិការណ៍នេះនឹងជំរុញឱកាសអោយអ្នកទេសចរណ៍ទទួលបានបទពិសោធន៍ថ្មីៗ ពីទិដ្ឋភាពនៃការលេងល្បែងបុរាណ ការស្វែងយល់ពីប្រពៃណីសាសនា និងអប់រំជំនាន់ក្រោយអំពីតម្លៃវប្បធម៌ខ្មែរ ។
ឯកឧត្តម.សុខ សប្បាយណា ប្រធានក្រុមការងារ ប្រតិបត្តិ.នៃ ព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ2025 បានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍អង្គរសង្រ្កាន ត្រូវបានរៀបចំឡើង ដោយស.ស.យ.ក សហការរវាងរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ស្ថាប័នវប្បធម៌ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាធ្វើឲ្យព្រឹត្តិការណ៍ ដ៏សែនអស្ចារ្យនៃទឹកដីមហានគរដ៏រុងរឿងមួួយនេះ មានគេរ្ត៍ឈ្មោះបោះសំលេងទៅទូទាំងពិភពលោក ឲ្យមានដឹឹងថា កម្ពុជាជ្រោកក្រោមម្លប់សន្តិភាព ស្ថេរភាពនយោបាយ ទើបកម្ពុជាមាន លទ្ធភាពក្នុងការប្រារព្វពិធីបុណ្យផ្សេងៗតាមរដូវកាល ទំនាមទំលាប់ប្រពៃណូបុរាណខ្មែរ ក្នុងនោះ ឯកឧត្តម ក៏បានអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ មកចូលរួមអបអរសាទរពិធីបុណ្យអង្គរសង្រ្កានឆ្នាំ 2025 ឲ្យមានភាពធឹកអធ័មនៃព្រឹត្តិការណ៍អង្គរសង្រ្គានឆ្នាំ២០២៥នេះ ។
ដោយ ប៊ុន រដ្ឋា