សៀមរាប : នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៤នេះកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកដែលមកពីបណ្តាលអធិការដ្ឋាននគរបាលក្រុងស្រុកទាំង១២ចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ បានទទួលអោយចូលរៀនបន្ថែមរយះពេលមួយព្រឹកស្តីពីវិធីសាស្ត្រវាស់វែងករណីគ្រោះថ្នាក់
ចរាចរណ៍ផ្លូវគោកក្រោមវត្តមានលោកវរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប មានប្រសាសន៍នាឱកាសនោះលោកវរសេនីយ៍ទោ ជឹម សុវណ្ណ បានបញ្ជាក់ថាបន្ទាប់ពីអស់លោកបានរៀនសូត្រនិងបានយល់ដឹងបន្ថែមនូវវិធីសាស្ត្រវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះហើយត្រូវ
យកទៅអនុវត្តអោយកាន់តែមានប្រសិទ្ធភាពនិងត្រូវធ្វើយ៉ាងណាបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកបើកបរគ្រប់រូបអោយមានការយល់ដឹងអោយកាន់តែច្បាស់អំពីការបើកបរដោយប្រកាន់ភ្ជាប់នូវការបើកបរត្រូវចេះគោរច្បាប់ចរាចរណ៍ទាំងអស់គ្នាទើបយើងអាចធានាបាននូវការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍អោយគ្រប់រូបភាពអោយស្របទៅនិងពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ៕ ដោយ លោក ខេង ខេមរា








































