រដ្ឋបាល​ព្រៃឈើ​ខេត្ត រាយការណ៍​សុំ​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​យក​រថយន្ត​២​គ្រឿង​ ​ដែល​លោកស្នងការ​ខេត្ត​ចាប់​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ប្រគល់អោយ​ជំនាញ​វិញ​

0

​កំពង់ឆ្នាំងៈ​លោកនាយ​ខ័​ណ្ធ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ធ្វើ​របាយការណ៍​សុំអោយ​លោក​អភិបាលខេត្ត សុំអោយ​លោកស្នងការ​នគរបាល​ខេត្ត ប្រគល់​រថយន្ត​២​គ្រឿង​ដែល​ដឹកឈើ​ប្រណិត ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​យកមក​រក្សាទុក​នៅក្នុង​ស្នងការ​នគរបាល​ខេត្ត នោះ​មកអោយ​ជំនាញ​វិញ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។​ ​

​គួរ​បញ្ជាក់ថា​៖​កាលពី​យប់​ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៤ រថយន្ត​ហាយ​ឡេ​ន​ឌ័​រដឹក​ឈើប្រណិត​១​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ខេត្ត សហការគ្នា​ប្រដេញ​និង​ស្ទាក់ចាប់​នៅលើ​ផ្លូវជាតិ​លេខ​៥ មុខ​ផ្សារ​ជ្រៃ​បាក់ ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។​ក្រោយពេល​ចាប់បាន​ត្រូវបាន​នគរបាល​ខេត្ត​យក​រថយន្ត​នោះ​ទៅ​ទុក​ក្នុង​ស្នងការ​នគរបាល​ខេត្ត តាម​បញ្ជារ​របស់លោក​ស្នងកា​រ​។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៤​នេះ លោក ស៊ិន កុសល នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានអោយដឹងថា​៖​រថយន្ត​ហាយ​ឡេ​ន​ឌ័​រដឹក​ឈើប្រណិត ដែល​សមត្ថកិច្ច​ចំរុះ​ចាប់បាន មិន​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ប្រគល់អោយ​សមត្ថកិច្ច​ជំនាញ​នោះទេ គឺ​គេ​ប្រគល់​តែ​ឈើប្រណិត ប៉ុន្តែ​ជំនាញ​មិន​ទទួលយក​។​ករណីនេះ​លោក​បានធ្វើ​របាយការណ៍​ដាក់ជូន​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​រួចហើយ ដើម្បី​ជួយ​

អន្តរាគមន៍​សុំ​យក​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​មួយគ្រឿង​នេះ​និង​រថយន្ត​លុច​ស៊ី​សដឹក​ឈើប្រណិត​មួយគ្រឿង​ទៀត​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​១៤​ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ លើផ្លូវ​ជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦​និង​៩៧​ក្នុងភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ក៍​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​យកមក​រក្សាទុក​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែរ ដោយបាន​ប្រគល់អោយ​ជំនាញ​តែ​ឈើ​ប្រ​ណឹ​ត​តែប៉ុណ្ណោះ​។​

​ ​មន្ត្រី​ជំនាញ​បានបញ្ជាក់​អោយដឹងថា​៖​ការ​ចាប់បាន​រថយន្ត​ល្អៗ​ដឹកឈើ​ប្រណិត​ជាច្រើន​គ្រឿង កន្លងមក​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទទួល​បានតែ​ឈើ​ប៉ុណ្ណោះ ចំណែក​រថយន្ត​ល្អៗ​ទាំងនោះ​ត្រូវ​អស់លោក​នៅតាម​ស្ថាប័ន​មួយចំនួន​យក​ប្រើប្រាស់​អស់ តែបើ​ចាប់បាន​រថយន្ត​អន់ៗ​តម្លៃថោក​ទើប​គេ​ប្រគល់អោយ​ជំនាញ​រក្សាទុក​។​

គេ​ព្រួយបារម្ភ​ថា នៅពេល​ថ្នាក់លើ​តម្រូវអោយ​ប្រមូលយក​រថយន្ត​ទាំងអស់​មក​លក់ឡៃ​ឡុង​តាម​និតិ​វី​ធី​មិនដឹងថា តើ​គេ​ត្រូវ​ប្រមូលយក​ពី​អស់លោក​ទាំងអស់នោះ​តាម​វិធី​ណា​នោះទេ រឿងនេះ​មានតែ​រាយការណ៍​សុំអោយ​លោក​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​តែប៉ុណ្ណោះ តែបើ​ដោះស្រាយ​មិន​ចេញ​ទេនោះ មានតែ​រាយការណ៍​ទៅ​ថ្នាក់ជាតិ​អោយជួយ​ដោះស្រាយ​បន្តទៀត​៕ ​??????????????????????????????? ???????????????????????????????