បន្ទាយមានជ័យ៖តំណាងប្រជាពលរដ្ឋ៧០គ្រួសារដែលបានកាន់កាប់ដីនៅ៤ ឃុំ/សង្កាត់ គឺសង្កាត់ អូឬស្សី សង្កាត់ ផ្សាកណ្ដាល សង្កាត់សង្កាត់និមិត្ត និងឃុំអូបីជាន់ស្រុកអូជ្រៅ ក្នុងក្រុងប៉ោយប៉ែត និងស្រុកអូជ្រៅ ដាក់លិខិតស្នើសុំអន្តរាគមន៍ ពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង ជួយដោះស្រាយបញ្ហាដីធ្លីទំនាស់រាំរ៉ៃជាមួយឈ្មោះលី សាយឃាង នៅសាលាក្រុងប៉ោយប៉ែតនាថ្ងៃទី ២៨ មេសា ២០២៥។
ក្នុងលិខិស្នើសុំដែលអានដោយលោក តាន់ គឹមរិទ្ធ លោកសាន តេង លោកស្រីលី ម៉ារី លោកអ៊ឹង ឈី លោកលោកស្រីជប្រជាពលរដ្ឋ៧០គ្រួសារដែលមានទំនាស់ជាមួយឈ្មោះលី សាយឃាង មានខ្លឹមសារដូចខាងក្រោម៖
ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ និងទិលដៅការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង គឺយកចិត្តទុកដាក់ដោយះស្រាយបញ្ហាទំនាស់ដីធ្លី និងការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធជូនប្រជាពលរដ្ឋអោយបានចប់សព្វគ្រប់។
លោក តាន់ គឹមរិទ្ធ បន្តថាយើងខ្ញុំទាំងអស់គ្នា សូមសំណូមពរឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មេតាសំរួលដោះស្រាយបញ្ហាចំនួន២ចំនុចដូចខាងក្រោម៖ ១-ស្នើសុំក្រុមការងារថ្នាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចុះមកដោះស្រាយផ្ទាល់ដល់រដ្ឋបាលថ្នាក់ក្រោមណាមួយ ដើម្បីងាយស្រួលស្វែងរកសាក្សីបញ្ជាក់ពីសារបានដីពិតប្រាកដ មានមូលដ្ឋានដោយស្រាយបានត្រឹមត្រូវនិងយុទ្ធធម៏។ ២-ស្នើសុំអង្គភាពជំនាញចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋយើងខ្ញុំទាំង៧០គ្រួសារ ជាលក្ខណះប្រព័ន្ធ ដើម្បីយើងខ្ញុំបានគ្រប់គ្រង់ អាស្រ័យផល និងចាត់ចែងលើដីធ្លីជារបស់កម្មសិទ្ធស្របច្បាប់តទៅ។
តមកនៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត លោកញឹម ផឿង អភិបាលរង តំណាងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងមន្ត្រី លោកចូវ សុភឿត ប្រធានការិយាល័យរៀបចំដែនដី នគរោបនីយកម្ម សំណង់និងភូមិបាលក្រុងបានទទួលជួបប្រជុំ ទទួលសំណូមពរបងប្អូនពលរដ្ឋដើម្បីធ្វើកំណត់ហេតុនិងធ្វើរបាយការណ៍គោរពជូនលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជូនលោកបណ្ឌិត ប៉ានខែម ប៊ុនថន ប្រធានក្រុមការងារររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត ដើម្បីអោយបានធ្វើរបាយការណ៍គោរពជូនបន្តទៅលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី- រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង ពិនិត្យនិងដោះស្រាយ ។
មកទល់រសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥ លោកឧកញ៉ា លី សាយឃាង ដែលជាគូទំនាស់ដីធ្លីនឹងពលរដ្ឋខាងលើ សារព័ត៌មាននៅមិនអាចទំនាក់ទំនងបំភ្លឺបាន។
ទោះយ៉ាងណា ប្រភពពីមន្ត្រីអាជ្ញាធរដែនដីនិងជំនាញសុរិយោដីក្រុងនិងខេត្តនៅបន្ទាយមានជ័យបានអោយដឹងថា: លោកលី សាយឃាង បានចូលមកខេត្តបន្ទាយមានជ័យដោយវិនិយោគលើការភ្ជាប់និងកសាងបណ្តាញខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់១១៥គីឡូវ៉ុលនៃក្រុមហ៊ុនខែមបូឌា ផៅវ័រ ទ្រែនមីសិនឡាញ(Cambodia Power Transmission Lines: CPTL) ដែលដាំបង្គោលភ្លើងឆ្លងព្រំដែនកាត់ភូមិសិលាខ្មែរឃុំអូរបីជាន់ស្រុកអូរជ្រៅ រួចតម្លើងអនុស្ថានីយ៍អគ្គីសនីទី១នៅភូមិអូរនាងសង្កាត់អូរឬស្សីក្រុងប៉ោយប៉ែត រួចបញ្ជូនចរន្តអគ្គីសនីប្រភពពីប្រទេសថៃទៅខេត្តបន្ទាយមានជ័យ បាត់ដំបងនិងសៀមរាប។ដោយ៖ឃិន គន្អា