តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មី

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី កែម អនុជ   មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានអញ្ជើញ ជាអធិបតីភាព បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ។ កិច្ចប្រជុំនេះធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហាន និងផ្នែកពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍ក្នុងឪកាសនេះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានធ្វើការកោតសរសើរ នឹងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់កងឯកភាព ទាំងការិយល័យ ផ្នែកសឹករងក្រុង/ស្រុក និងយោធិនទាំងអស់ ចំណុះឲ្យតំបន់ប្រតិប​ត្តិការសឹករងប៉ៃលិន ដែលបានបំពេញភារកិច្ច សម្រេចបានលទ្ធផលល្អ តាមផែនការដែលថ្នាក់លើប្រគល់ជូន នាពេលកន្លងមក ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី​ ក៏បានថ្លែងគូសបញ្ចាក់ផងដែរថា យោធិនគ្រប់រូប ត្រូវតែជាបុគ្គលប្រកប ដោយសក្កដានុពល ទាំងបញ្ញា ស្មារតី ហើយត្រូវទទួលការបណ្តុះបណ្តាលហ្វឹកហ្វឺន ជាប់ជាប្រចាំ ដែលទាំងអស់នេះគឺជាលក្ខណៈពិសេស របស់យើង ហើយត្រូវមានមោទនភាព នូវអ្វីដែលយើងមាន។

លោកឧត្តមសេនីយ៍ត្រី កែម អនុជ  បានមានប្រសាសន៍បន្តថា៖ កងទ័ព ត្រូវគោរព បទវិន័យទូទៅ នៃកងយោធពលខេមរភមិន្ទ   បទបញ្ជាផ្ទៃក្នុង គោរព អនុវត្តតាម តួនាទី ភារកិច្ច   ការពារ ព្រះមហាក្សត្រ ការពារ រាជរដ្ឋាភិបាល ការពារសន្តិសុខ ជូនប្រជាជន ពិសេស កងទ័ព ជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល កងទព័ត្រូវប្រកាន់ភ្ជាប់នូវវិន័យ ប្រចាំការប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍ដោះស្រាយយថាហេតុ   ដូច្នេះ កងទ័ព ត្រូវការពារសន្តិភាព ស្ថេរភាព នៅ ក្នុង មូលដ្ឋាន ដែល អង្គភាព ឈរជើង   ទទួលខុសត្រូវ ។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៍បានដាស់តឿនក្រើនរំលឹក ដល់នាយទាហាន នាយទាហានរង និង ពលទាហាន ថា ត្រូវ ចូលរួម ការងារ កសាងអង្គភាព រឹងមាំ លើគ្រប់វិស័យ ការពង្រឹងកាយសម្បទា ការថែទាំសុខមាលភាព។  ហើយជាងនេះទៅទៀតត្រូវចៀសវាង ឱ្យ ឆ្ងាយ អំពី ការពាក់ពន្ធ័បទល្មើស ព្រៃឈើ ធនធានធម្មជាតិ និង ត្រូវ ចៀសវាង ដាច់ខាត ការរក្សាទុក ការប្រើប្រាស់   និង ការជួញដូរគ្រឿងញៀនខុសច្បាប់ ៕

ភ្នំខៀវ ប៉ៃលិន