​​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ ចំនួន ៥៣ នាក់​

0

សៀមរាប ៖ ពិធី​ខាងលើនេះ​បាន​ប្រព្រឹត្តទៅ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ​២០១៤ នេះ ក្រោម​អធិបតីភាព លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ព្រមទាំង​អស់លោក លោកស្រី ជា ស្នងការរង​និង​នគរបាលជាតិ​ជាច្រើន​ទៀត​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ចូលរួម​ផងដែរ ។Image4

លោក​វរសេនីយ៍ឯក ស៊ន់ ចំណាន នាយការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​អាន​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​ការផ្ទេរ​ភា​រះ​កិច្ច តែងតាំង​មុខតំណែង និង តំឡើង​ឋានន្តរសក្តិ ដល់​ម​ន្រី្ត​នគរ បាល ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ទាំង​៥៣​នាក់​ក្នុងនោះ​មាន​ទាំង​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​ចាប់ពី​ថ្នាក់ វរសេនីយ៍ទោ ១ នាក់ វរសេនីយ៍ត្រី ២០ នាក់ អនុសេនីយ៍ឯក ៤ នាក់ អនុសេនីយ៍ទោ ៦ នាក់ និង​អនុសេនីយ៍ត្រី ៣ នាក់ ផងដែរ ។​Image1

ក៏ដូចជា​បន្ទាប់ពី​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​បំពាក់​ឋានន្តរសក្តិ​ដល់​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​ខាងលើ​រួចមក លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី បាន​មានប្រសាសន៍​សំណេះសំណាល​និង​ធ្វើការ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នាឱកាស​នោះ​ដោយបាន​ធ្វើការ​កោតសរសើ​រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​នគរបាល​ខេត្តសៀមរាប​លើ​ការបំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ ។Image2

ដោយ​លោកស្នងការ​ក៏បាន​ដាស់​តើន​ក្រើនរំលឹក​ក៏ដូចជា​ផ្តល់ជូន​នូវ​បទពិសោធន៍​ល្អៗ​បន្ថែមទៀត​ដល់​អស់លោក លោកស្រី ដែល​ទើប​និង​បានប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​ថ្មី​នាពេលនេះ​ត្រូវធ្វើ​យ៉ាងណា​ចេះ​រក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ត្រូវមាន​ក្រ​មសិ​លធ​ម៍ និង វិជ្ជាជីវ​: រក្សា​ឲ្យ​បានជា​ខាត​គោរព​និង​អនុវត្តតាម​បទបញ្ជា​ជា​កងកម្លាំង​នគរបាលជាតិ​ដោយ​មិន​គិត​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជាធំ ។​Image3

លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​បន្ត​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ធ្វើយ៉ាងណា​ពង្រឹង​បន្ថែម​នូវ​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ អ​នុ្ត​រ​ជាតិ​ដែល​មក​បំពេញ​ទស្សនកិច្ច នៅក្នុង​ខេត្តសៀមរាប​នេះ​ឲ្យ​កាន់​តែមាន​តម្លាភាព ព្រោះ​ខេត្តសៀមរាប​គឺជា​តំបន់​ទេសចរណ៍​ផង​នោះ​៕ ដោយ ខេង ខេមរា​