អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនដឹកបញ្ជួនប្អូនស្រី លី សុផា ឈឺពោះកើតកូន ពីក្រុងកោះរ៉ុងមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជួយសង្រ្គោះដោយសុវត្ថិភាព

0

ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នាទាបភ្លឺថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនក្រមហ៊ុន GTVC មួយ គ្រឿងចេញទៅក្រុងកោះរ៉ុង ដើម្បីជួយសង្គ្រោះប្អូនស្រីម្នាក់ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលឈឺ ពោះសម្រាលកូន ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។

ប្អូនស្រីខាងលើមានឈ្មោះ លី សុផា អាយុ ៣៤ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ប្អូនស្រី ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែ ទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

នាគសមុទ្រ