អ្នកឧកញ៉ា ទៀ វិចិត្រ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងថវិកា របស់សប្បុរជន ទៅជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥បាននាំយកអំណោយ មានគ្រឿង ឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា និងថវិការបស់សប្បុរជន ដែលចូល រួមតាមរយៈអ្នកឧកញ៉ា ទៅឧបត្ថម្ភជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារ ក្នុងនោះក្រៅពីសម្ភារៈ គ្រឿង ឧបភោគបរិភោគ មានថវិកាសរុបចំនួនជាង ២៣៤លានរៀល។ជំនួយនេះ អញ្ជើញទទួលផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីបញ្ជាការកងពលតូច អន្តរាគមន៍ លេខ៨ ស្ថិតនៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមកងកម្លាំងកងទព័ នាយទាហាន នាយទាហាន រងនិងពលទាហាននៅព្រំដែនជួរមុខបានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងបងប្អូន ប្រជា ពលរដ្ឋ សប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគជាថវិកា ជាគ្រឿងឧបភោគបរិភោគ ជាសម្ភារៈប្រើប្រាស់ នាំយកមកជូនកងទ័ពជួរមុខនៅក្នុងខេត្តព្រះវិហារនាពេលនេះដែលជាស្មារតីស្នេហាជាតិរួមគ្នារវាងប្រជាពលរដ្ឋនិងកងទព័ការពារជាតិ។

តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាននិងកងកម្លាំងនៅព្រំដែនជួរមុខទាំងអស់ មានសុខភាពល្អនិងទទួលបានជោគជយ័គ្រប់ភារកិច្ច។   អ្នកឧកញ៉ា ទៀ វិចិត្រមានប្រសាសន៍បន្ថែមថា ក្នុងនាមពលរដ្ឋដែលនៅខាងក្រោយ គឺមានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី មាតុភូមិកម្ពុជា និងគាំទ្រនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ៕

នាគសមុទ្រ(អត្ថបទនិងរូបភាពក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ)