គ្រឿងឧបភោគបរិភោគមួយចំនួន ជាអំណោយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុ នហេងប្រគល់ជូនកងទ័ពជួរមុខយុទ្ធភូមិភាគទី៥ (ទីបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ

0

ដោយ៖ឃិន គន្ធា

បន្ទាយមានជ័យ៖ គ្រឿងឧបភោគបរិភោគមួយចំនួន ជាអំណោយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុ នហេងអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ត្រូវបាន លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រគល់ជូនកងទ័ពជួរមុខយុទ្ធភូមិភាគទី៥ (ទីបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។

មានវត្តចូលរួមពី ប្រធានមន្ទីរពេទ្យខេត្តក្រុង/ស្រុកទាំង៩ មន្ទីរពហុព្យាបាល ទេវិន្ទរក្សាសុខ មន្ទីរពហុព្យាបាល វែល មន្ទីរសំរាកព្យាបាលទេវិន្ទ II, មន្ទីរសំរាកព្យាបាល ស៊ី ប៉េងតាន់ លោក លោកស្រី មន្ត្រីរាជការសុខាភិបាល ព្រមទាំងសប្បុរសជនបាននាំយកនូវគ្រឿងឧបភោគ បរិភោគ មួយចំនួនទៅប្រគល់ជូនកងទ័ពជួរមុខយុទ្ធភូមិភាគទី៥ (ទីបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយុទ្ធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ តំណាងឱ្យឯកឧត្តមមេបញ្ជាការយុទ្ធភូមិភាគទី៥ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន ប្រតិភូ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ពិសេសឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ដែលជានិច្ចជាកាលតែងតែមានការគាំទ្រនិងលើកទឹកចិត្តដល់កងទ័ពជួរមុខដែលឈរ ការពារបូរណភាពទឹកដី មិនអនុញ្ញាតឱ្យកងទ័ពឈ្លានពាន មករំលោភលើបូរណភាព ទឹកដីហើយនេះគឺជាកាយវិការដ៏ប្រពៃថ្លៃថ្លាផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយដែលកត្តានេះបានជួយជំរុញនិងលើកទឹកចិត្តដល់ កងទ័ពជួរមុខឱ្យមានភាពមោះមុត អង់អាច ក្លាហាន និងបំពេញភារកិច្ចបំរើជាតិមាតុភូមិដោយមិនខ្លាចញញើត ជាមួយខ្មាំងសត្រូវពិសេសហ៊ានបូជាអាយុជីវិតជូនប្រទេសជាតិ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតំណាងឱ្យឯកឧត្តមសា ស្ត្រាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជន បានថ្លែងនូវការនឹករលឹក ពិសេសការផ្តាំផ្ញើរសួរសុខទុក្ខរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រី ក្រសួងសុខាភិបាលនិងជាអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ចំពោះវីរភាព អង់អាច ក្លាហាន របស់បងប្អូន កូនក្មួយ កងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលកំពុងស្ថិតនៅជួរមុខការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាន។ អំណោយដែលប្រគល់ជូននៅពេលនេះមានតិចតួចក៏ពិតមែន តែជាទឹកចិត្តចូលរួមដើម្បីផ្តល់នូវកំលាំងចិត្តដល់កងទ័ពដ៏អង់អាចរបស់យើង ដើម្បីផ្សារភ្ជាប់សរភូមិមុខ និងសមរភូមិក្រោយ ដោយឡែកក្រុមគ្រូពេទ្យនិងមន្ត្រីសុខាភិបាលរបស់យើងទាំងអស់ដែលជាកងទ័ពអាវស បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអន្តរាគមន៍ លើការងារសង្គ្រោះនិងព្យាបាលប្រសិនបើមានហេតុការគ្រាអាសន្នកើតឡើងជា យថាហេតុ ក្នុងការជួយកងទ័ពជួរមុខរបស់យើង។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានយកមកប្រគល់ជូននាថ្ងៃនេះរួមមាន ១.អង្ករចំនួន ២ តោន (អំណោយរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង) ២.ត្រីខចំនួន ២០៧០ កំប៉ុង ៣.មីចំនួន ២៤២កេស ៤.ទឹកសុទ្ធចំនួន ១៤៥កេស ៥.ទឹកស៊ីអ៊ីវចំនួន ៧៤យួរ និង២០០ដប ៦.ទឹកត្រីចំនួន ៥០យួរ ៧.ពងទាចំនួន ៣០០គ្រាប់ ៨.ភេសជ្ជៈចំនួន ៤០កេស ៩.បន្លែចម្រុះចំនួន ១៣០គីឡូក្រាម ១០.សាច់ជ្រូកចំនួន ១២៥គីឡូក្រាម ១១.សាច់ក្រកចំនួន ៤០គីឡូក្រាម ១២.ត្រីចំហុយចំនួន ៣កន្ត្រក ១៣.ឆៃពៅផ្អែមចំនួន ១៤គីឡូក្រាម ១៥.ត្រីងៀតចំនួន ៤៧គីឡូក្រាម ១៦.មុងជ្រលក់ថ្នាំចំនួន ២០០មុង ១៧.ឱសថ និងសេរ៉ូមចំនួន ៣១កេស ផងដែរ៕