ពិធីប្រគល់-ទទួល សម្ភារបរិក្ខាសម្រាប់ទីលានទុកដាក់សំរាមក្រុងរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប់ជំហានពីរ

0

បន្ទាយមានជ័យ៖ សម្ភារ បរិក្ខារ គ្រឿងចក្រចំនួន ៣គ្រឿង សម្រាប់ដំណើរការទីលានទុកដាក់សំរាម ក្នុងក្រុងសិរីសោភ័ណ ត្រូវបានគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន យកមកប្រគល់ជូនអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលក្នុងពិធីប្រគល់-ទទួល មានលោក ពូ ម៉ានិត អនុប្រធាននាយកដ្ឋានប្រព័ន្ធលូទឹកកខ្វក់ តំណាងឱ្យឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងា គ្រប់គ្រងទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈកា និងដឹកជញ្ជូនខេត្ត និងលោក លោកស្រីមន្ត្រីជំនាញ ធ្វើនៅទីលានទុកសំរាម ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ក្រុមការងារគ្រប់គ្រងទីលាន ការប្រឈម និងទិសដៅការងាររួមមាន៖

១-បានរៀបចំរចនាសម្ព័ន្ធក្រុមការងារគ្រប់គ្រងទីលានទុកដាក់សំរាមដែលមានសមាសភាពពីរដ្ឋបាល ខេត្ត រដ្ឋបាលក្រុងសិរីសោភ័ណ និងមន្ទីរពាក់ព័ន្ធមួយចំនួន។

២-បានប្រកាសជ្រើសបុគ្គលិកជាប់កិច្ចសន្យាមកបម្រើការងារនៅទីលានទុកដាក់សំរាម។

៣-បានឯកភាពជាគោលការណ៍ជាមួយទីប្រឹក្សាADB រដ្ឋបាលក្រុងសេរីសោភ័ណ ក្រុមហ៊ុនអនាម័យ (ឃ្លាអីយ៉ា/GAFA PLC LTD.) ក្នុងការរៀបចំអនុសារណៈយោគយល់គ្នា រវាងរដ្ឋបាលក្រុងសិរីសោភ័ណ និងក្រុមហ៊ុន ហ្វាម៉ីយ៉ា GAEA ស្តីពីការពង្រីកសេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អនុវត្តសាកល្បងរយៈពេល៦ (ប្រាំមួយ) ខែ បន្ទាប់មកអនុវត្ត កិច្ចសន្យាថ្មីដែលមានរយៈពេល១០ (ដប់ឆ្នាំ) ស្របតាមអនុក្រឹត្យ លេខ១១៣។

៤-រដ្ឋបាលក្រុងកំពុងរៀបចំដីកាកំណត់កម្រៃសេវាដឹកជញ្ជូនសំរាម និងសេវាទីលានទុកដាក់សំរាម សេចក្តីជូនដំណឹងស្តីពីការអនុវត្តប្រព័ន្ធថ្មីក្នុងការគ្រប់គ្រងសំរាមពោលគឺរដ្ឋបាលក្រុងជាអ្នកប្រមូលកម្រៃសេវា ហើយក្រុមហ៊ុនជាអ្នកដឹកសំរាម និងទទួលឈ្នួលដឹកពីរដ្ឋបាលក្រុង ។

៥-បានពិភាក្សារៀបចំកិច្ចសន្យា Digital Platform សម្រាប់គ្រប់គ្រងប្រព័ន្ធប្រមូលដឹកជញ្ជូនសំរាមក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ដោយកិច្ចការនេះទីប្រឹក្សាADB បានសុំឱ្យមានការ ដេញថ្លៃ ចាប់ពី ២ក្រុមហ៊ុនឡើង ដើម្បីជ្រើសរើសក្រុមហ៊ុនមួយដែលល្អ មករៀបចំចុះកិច្ចសន្យា digital platform សម្រាប់គ្រប់គ្រងប្រព័ន្ធប្រមូលដឹកជញ្ជូសំរាម។

លោក ឃ្លោក នួយ បានថ្លែងអំណរអរគុណដល់គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងប្រតិភូតធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងតំណាងក្រុមហ៊ុន AMR CAMBODIA PLC ដែលបានអញ្ជើញមកធ្វើពិធីប្រគល់-ទទួលសម្ភារ បរិក្ខារ គ្រឿងចក្រមួយចំនួន សម្រាប់ដំណើរការទីលានទុកដាក់សំរាម ក្នុងក្រុងសិរីសោភ័ណនៅខេត្តបន្ទាយមានជ័យ ដើម្បីបន្តដល់សកម្មភាពការងារនៅទីលានទុកដាក់សំរាមបានល្អប្រសើរ និងប្រកបដោយចីរភាព។គួរបញ្ជាក់ថា៖ សម្រាប់សម្ភារបរិក្ខាសម្រាប់ទីលានទុកដាក់សំរាមក្រុងរីសោភ័ណរួមមាន៖- ឡានបែន ម៉ាកCAMC ១គ្រឿង – អាប៊ុល ម៉ាក Zoom Lion ១គ្រឿង – គ្រឿងចក្របក្សី ម៉ាកJCB ១គ្រឿង៕ដោយ៖ឃិន គន្ធា