ថៃបិទជាឯកត្តាភាគីច្រកព្រំដែនតំបន់ ច្រករបៀង និងច្រកព្រំដែនអន្តរជាតិខ្លងលឹក- ប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិណងអៀន – ស្ទឹងបត់( ដឹកទំនិញ) ត្រូវបានបើកវិញច្រកព្រំដែនអន្តរជាតិខ្លងលឹក- ប៉ោយប៉ែតបន្ទាប់ពីកកស្ទះអ្នកធ្វើដំណើររាប់សិបនាក់នៅច្រកទ្វាមួយនេះ

0

ដោយឃិន គន្ធា
ព្រំដែនកម្ពុជា ថៃខេត្តបន្ទាយមានជ័យ ស្រះកែវ :ភាគីទាហានថៃបិទជាឯកត្តាភាគីច្រកព្រំដែនតំបន់តាប្រាយ៉ា- បឹងត្រកួន  ច្រកព្រំដែនតំបន់ណងព្រឺ- ម៉ាឡៃ និងច្រករបៀង ឯច្រកព្រំដែនអន្តរជាតិខ្លងលឹក

Oplus_0

ប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិណងអៀន – ស្ទឹងបត់( ដឹកទំនិញ) ត្រូវបន្លាយពេលបើកពីម៉ោង៦ព្រឹកទៅម៉ោង៨ព្រឹក និងបន្ថយពេលបិទពីម៉ោង១០យប់ មកត្រឹមម៉ោង៤ល្ងាចវិញ ចាប់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ។ ប៉ុន្តែ ១ម៉ោងក្រោយមកខាងភាគីថៃស្នើរអោយកម្ពុជាបើកអោយដំណើរការចេញចូលធម្មតា បន្ទាប់កកស្ទះអ្នកធ្វើដំណើររាប់សិបនាក់នៅច្រកទ្វា១នេះ។

Oplus_0

ក្នុងនោះ ភាគីកម្ពុជា តាមរយ: លិខិតជូនដំណឹង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវបានប្រាប់ថា ទាហានថៃនឹងបិទច្រកព្រំដែនតំបន់និងច្រករបៀងដើម្បីដាក់សម្ពាធលើភាគីកម្ពុជាព្រោះបានបដិសេធចចារ ដោះស្រាយទ្វេរភាគី៤ចំណុច គឺព្រំដែនកម្ពុជា ថៃតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៥ ខាងមុខនេះ ។ប៉ុន្តែទាមទារឱ្យភាគីថៃដោះស្រាយក្នុងបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) វិញ.។
នោះមកពីថៃប្រើផែនទីខុស ដែលផលិតថ្មីគូសខ្លួនឯង ខ្នាត់ផ្សេងពីផែនទីបារាំង – សៀម ។ពលរដ្ឋ ភ្ញៀវកម្ពុជាសម្រុកចេញពីថៃ ។ឯពលរដ្ឋថៃ ក៏ប្រញាប់ចាកចេញពីកម្ពុជាដែរ ៕

Oplus_0
Oplus_0