សៀមរាប៖ អនុភូមិចុះឃាត់រថយន្តដឹកអាចម៍ដីជាច្រើនគ្រឿងដែលដឹកមកពីតំបន់ផ្សេងៗសម្រុកមកចាក់ដីឡូតិ៍នៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។ការឃាត់រថយន្តដឹកដីទាំងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថាមានរថយន្តទាំងអស់នោះធ្វើសកម្មដឹកអាចម៍បន្តកន្ទុយគ្នាដឹម៍ដីចាក់ក្នុងរដូរវស្សាដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរ ចាជាពិសេសសិស្សានុសិស្ស និង ខូចខាតផ្លូវនៅក្នុងមូលដ្ឋាន។
លោក គង់ គុន អនុភូមិបឹង បានប្រាប់ឪ្យដឹងថា ក្នុងនាមអាជ្ញាធរត្រូវគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកបន្តថា ចំពោះករណីនេះលើកទីមួយនេះធ្វើការឃាត់ និង ណែនាំប្រាប់ទៅក្រុមម្ចាស់រថយន្តទាំងអស់នោះឪ្យឈប់ដឹកទៀត។ ចំពោះករណីឃាត់ក្រុមរថយន្តដឹកអាចម៍ខាងលើនេះក៏មានការប្រតិកម្មពីម្ចាស់ដីឡូតិ៍ចេញមុខតវ៉ាជំនួសក្រុមអ្នកដឹកដីទាំងអស់នោះដែរ ដោយខាងម្ចាស់ដីថាបើខូចខាត់ផ្លូវគឺធ្វើសងវិញ។ សូមបញ្ជាក់ផងដែរថា ផ្លូវក្រាលគ្រួសក្រហមមួយខ្សែរនេះ តភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុងទីពីរ ទៅផ្លូវក្រវ៉ាត់ក្រុងទីមួយស្ថិតនៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប៕