កំពង់ធំ= កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ចិការ ឆ្នាំ២០១៤ ឯកឧត្តម គង់វិមានអភិបាល រងខេត្ត កំពង់ធំបានដឹក នាំ ក្រុមការងារចុះត្រួត ពិនិត្យរោងចក្រ អគ្គិសនី ប្រើដោយ ម៉ាស៊ីនជីវឧស្ម័ន ដុត អ៊ុស និង អង្កាម ដែលមានទីតាំង ស្ថិតនៅ ក្នុងស្រុក កំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ការចុះត្រួតពិនិត្យនេះ មានការចូលរួមពីលោក ហុករិន អភិបាលក្រុងស្ទឹងសែន លោក ណឹមចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ព្រមទាំងសមាជិក និងតំណាងក្រុមហ៊ុនអគ្គិសនី អាជ្ញាធរដែនដីចូលរួមផងដែរ។
ដោយ យោងតាមលិខិត លេខ១៥១៥ លទ១៤ អអកចុះថ្ងៃទី៣០/១០/២០១៤ របស់អាជ្ញាធរអគ្គិសនីកម្ពុជានិងចំណារចុះថ្ងៃទី១២ /១១/២០១៤របស់អភិបាលខេត្ត បានចាត់តាំង អោយក្រុមការងារចុះ ពិនិត្យនិងវាយតំលៃដើម្បីជាមូលដ្ឋានសម្រាប់ផ្ដល់យោបល់ ក្នុងការកែសម្រួលអាជ្ញាប័ណ្ណលើកទី៦ ជូនក្រុមហ៊ុន ខេមជីលបូ អេឡិចទ្រឹក ផៅវ័រ សំរាប់ធ្វើសេវាកម្មអគ្គិសនី ស្ថិតនៅ ឃុំ សង្កាត់ក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែនខេត្តកំពង់ធំ។ដោយមានអាជ្ញាប័ណ្ណលេខ ០១២អ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០២ និងលិខិត ស្នើរសុំរបស់ក្រុមហ៊ុន ខេម ជីលបូ អេឡិច ទ្រឹច ផៅវ័រ លេខ០០៥/០៥.៤ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤។
លោកហុក រឹន អភិបាលក្រុងស្ទឹងសែនបានមានប្រសាសន៍លើកឡើងពីកាផ្គត់ផ្គងថាមពល អគ្គិសនីសុំប្រើប្រាស់គ្រប់គ្រាន់ និងតំលៃថោក សមរម្យ ធ្វើយ៉ាងណាអោយប្រសើរឡើង ព្រោះកន្លងមកការផ្លាស់ប្ដូរក្រុមហ៊ុនមានការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្នក៏ព្រោះតែថាមពលអគ្គិសនីមានការរអាក់រអួល និងសុំអោយក្រុមហ៊ុនមានការអះអាង នូវរាល់ហនីភ័យផ្សេងៗដែលនិងកើតមានឡើងជាយថាហេតុ។
លោកតំណាងក្រុមហ៊ុនអគ្គិសនីបានធ្វើការអំណាសអំណាងនូវរាល់បច្ចេកទេស និងការគ្រប់គ្រោង ថាមពល អគ្គិសនីអោយបានគ្រប់គ្រាន់ បើសិន ជាការដំណើរបានរលូនពុំមានអ្វីធ្វើអោយរាំងស្ទះ ក្រុមហ៊ុននិងមានគំរោងបន្ថែម ម៉ាស៊ីន ផលិតអគ្គិសនី១គ្រឿងទៀតដែលមានកំលាំង ១,៥មេកាវ៉ាត់សំរាប់គ្រប់គ្រោងបណ្ដាញអគ្គិសនីអោយបានគ្រប់គ្រាន់នៅឆ្នាំ២០១៥។
ឯកឧត្តមគង់វិមានបានមានប្រសាសន៍ ឯកភាពលើសំណើរសុំរបស់ក្រុមហ៊ុនអគ្គិសនី ខេម ជីលបូរ លើអាជ្ញាប័ណ្ណលើកទី៦នេះ ១,ក្រុមហ៊ុន មានទីតាំងល្អឆ្ងាយពីផ្ទះប្រជាពលរដ្ន ២,សុំអោយក្រុមហ៊ុនបំពាក់ឧបករណ៍ប្រើប្រាស់អោយសមស្របសមាមាត្រទៅនិងកំលាំងភ្លើងវ៉ុល វ៉ាតតបច្ចេកទេសស្តងដា និងតដោយអ្នកជំនាញមានបទពិសោធន៍គ្រប់គ្រាន់ ៣,សុំអោយ
ពិនិត្យបង្គោលភ្លើងបន្ថែមអោយបានម៉ត់ចត់,៥ ត្រូវពាក់ម៉ាស់ការពារធូលី ប៉ះពាល ផ្លូវដង្ហើម ចំពោះកម្មករ ,៦សុំបង្កើនទាំងបរិមាណនិង គុណភាព ផ្សព្វផ្សាយពីតំលៃសេវ៉ា អនុវត្តន៍តាមសេចក្ដីប្រកាសរបស់អាជ្ញាធរអគ្គិសនី កុំអោយលើសពីតំលៃកំណត់ ក្នុងនោះដែរ ត្រូវមានក្រំសីលធម៍ ក្នុងការប្រើប្រាស់សំដី ការត្មេះតិះដៀល ផ្សេងៗផងដែរ៕ប៊ុនរិទ្ធី



































