បន្ទាយមានជ័យ: ឯកឧត្តមហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះអមដំណើរដោយឯកឧត្តមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារចម្រុះក្រសួង ខេត្ត កងកម្លាំងពាក់ព័ន្ធបានចុះពិនិត្យទីតាំងមណ្ឌលសំចតប៉ោយប៉ែតដើម្បីត្រៀមទទួលបងប្អូនពលតដ្ឋន៨ងពលករមកពីប្រទេសថៃស្នាក់នៅបណ្តោះអាសន្ន រយ:ពេលវែង និងសម្រួលឯកសារពាក់ព័ន្ធនានាជូនពលរដ្ឋប្រកបដោយភាពរហ័ស។
ក្នុងការចុះពិនិត្យនោះដែរឯកឧត្តម ហេងបសួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះបានណែនាំដល់ក្រុមការងារជំនាញដែលកំពុងឈរជើងបំពេញការងារជូនបងប្អូនពលករគ្រូវបង្កើនការងារផ្តល់សេវានានាជូនដល់ពលករដែលឆ្លងដែនមកពីប្រទេសថៃឲ្យបានឆាប់រហ័សនិងលឿនបំផុតតាមអ្វីដែលអាចធ្វើបានដើម្បីសម្រួលជួយដល់ពួកគាត់បានឆាប់រហ័សចំពោះបែបបទឯកសារនានាក្នុងកំឡុងពេលស្នាក់នៅទីតាំងមណ្ឌលសំចតប៉ោយប៉ែតនោះ។
ក្នុងកំឡុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នានេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មកប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើងសម្រាប់ពលករខ្មែរផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះបានបន្តថា នៅប្រទេសច្រកព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនស្ទឹងបត់ ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: រួមទាំងអាជ្ញាធរខេត្តបាននិងកំពុងប្រចាំការដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញប្រកបដោយភាពញញឹមរាក់ទាក់ផងដែរ។
ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភចំពោះការវិលត្រឡប់វិញទោះជាគ្មានឯកសារគ្រប់គ្រានក៍ដោយ តាមបទបញ្ជា និងសារសម្លេងរបស់សម្តេច ក្រុមការងារបានត្រៀមលក្ខណះសម្រួលឯកសារនានា មានអាហារបណ្តោះអាសន្ន រយ:ពេលវែងកន្លែងទទួលសមរម្យ និងរថយន្ត ជួយដឹកជញ្ជូនបងប្អូនត្រឡប់ទៅស្រុកកំណើតវិញ។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជានៅគ្រប់ច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីជួយសម្របសម្រួលជូនបងប្អូនទាំងផ្លូវច្បាប់ ការផ្ដល់ការងារថ្មីនៅក្នុងស្រុក និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានានៅកម្ពុជា ដែលក្នុងនោះអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), TVET, និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងមន្រ្តី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បាននឹងកំពុងសស្រាក់សស្រាំអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តលើការងារនេះផងដែរ៕ដោយ៖ឃិន គន្ធា