ស្ថានភាពច្រកទ្វារអត្តរជាតិនិងច្រកតំបន់ព្រំដែនខេត្តបន្ទាយមានជ័យត្រូវបានបិទទាំងស្រុងពីរភាគីថៃដោយឯតោភាគី

0

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៤មិថុនាឆ្នាំ២០១៥នេះស្ថានភាពនៅតាមច្រកទ្វារអត្តរជាតិនិងច្រកតំបន់ព្រំដែននៅតាមខ្សែរបន្ទាត់ព្រំដែនច្រកទ្វារនានាកម្ពុជាថៃក្នុងភូមិសាស្រខេត្តបន្ទាយមានជ័យត្រូវបានបិទទាំងស្រុងដោយឯតោភាគីពីភាគីថៃ។

ស្ថានភាពនៅតាមច្រកទ្វារអត្តរជាតិប៉ោយប៉ែតក៏មានវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្តមបណ្ឌិត ប៉ាន់ខែមប៊ុនថន ប្រធានក្រុមការងារចុះជួយក្រុងប៉ោយបែត រដ្ឋបាលសង្កាត់កនរុងប៉ោយប៉ែតនិងកម្លាំងសមត្ថិកិច្ចជំនាញពាក់ព័ន្ធជាច្រើនរូបដែលកំពុងឈរជើងពិនិត្យតាមដានស្ថានការណ៏ដើម្បីទ្រសភាពការណ៍នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ។

ក្នុងស្ថានភាពនាពេលនេះដែរក្នុងភូមិខេត្តបន្ទាយមានជ័យត្រូវបានខាងភាគីថៃធ្វើការបិទច្រកព្រំដែនទាំងស្រុង ដោយឯតោភាគី។រីឯកម្ពុជាពុំបានបិទនោះទេចំពោះបញ្ហានេះ។
ច្រកទ្វារអត្តរជាតិនិងច្រកតំបន់ព្រំដែនខេត្តបន្ទាយមានជ័យរួមមាន ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឈមនិងច្រកទ្វាខ្លងលឹក ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបតឈមនិងណងអៀន ខេត្តស្រះកែវ ច្រកទ្វារតំបន់បឹងត្រកួនឈមនិង ស្រុកតាបផ្យា និងច្រកទ្ចារតំបន់ម៉ាឡៃ ណងព្រឺ គឺត្រូវបានខាងភាគីថៃបិទទាំងស្រុងនាព្រឹកថ្ងៃទី២៤មិថុនាឆ្នាំ២០២៥នេះ។

ពាក់ព័ន្ធបញ្ហាបិទច្រកទ្វារក្នុងភូមិសាស្រ្តបន្ទាយមានជ័យនាពេលនេះដែរលោកឧត្តមសេនីយ៏ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃបានឲ្យដឹងថា៖
មានរូបភាព និងសំលេងដើម….
ចំពោះបញ្ហានេះខាងទាហានថៃកំពុងធ្វើការប្រជុំដើម្បីសម្របសម្រួលដល់បងប្អូនអាជីវករខ្មែរដែលលក់ដូរនៅផ្សារថៃរួមទាំងទំនិញរបស់ពួកគាត់ធ្វើយ៉ាងណាត្រូវតែសម្របសម្រួលឲ្យពួកគាត់បានចេញដើម្បីសុវត្ថិរបស់បងប្អូន ដោយឡែកសម្រាប់បងប្អូនពលករក៏មានការសម្របសម្រួលម៉ោងចេញចូលពេលវេលាឲ្យពួកគាត់ដូចបងប្អូនអាជីវករលក់ដូរនៅផ្សារថៃផងដែរនៅម៉ោងណាមួយដែលអាចធ្វើបាន។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យយើងមាន ១៥៣គីឡូម៉ែត្រ ដែលជាប់ទៅថៃចង់ខេត្តស្រះកែវមានច្រកអន្តរជាតិពេលប៉ោយប៉ែតស្ទឹងបត់ច្រកតំបន់បឹងត្រកួននេះលើភាគីថៃបានប្រកាសបិទដោយឯកតោភាគីលើច្រកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យទាំងស្រុងរដ្ឋបាលខេត្តយើងបានកំពុងតែ ទីមួយគឺអនុវត្តតាមបទបញ្ជារបស់រាៈរដ្ឋាភិបាលថាបើភាគឋិថៃបិតយើងបិទទាំងស្រុងដូចគ្នាដែរ ។

សូមបញ្ជាក់ផងដែរដោយឡែកចំពោះប្អូនៗសិស្សានុសិស្សនិងអ្នកជំងឺធ្ងន់ធ្ងរ ខាងភាគីថៃនិងកម្ពុជាអនុញ្ញាតិឲ្យឆ្លងដែនចេញ.ចូលបានជាធម្មតា៕ដោយ៖ឃិន គន្ធា