ឧប្បទ្ទវហេតុ​ឆេះ​រោងចក្រ​ចំណីអាហារ​នៅក្នុង​ប្រទេស​ចិន បានសម្លាប់​អាយុ ជីវិត​ជនរងគ្រោះ​ប្រមាណ ១៨ នាក់​

0


​ ​យ៉ាងហោចណាស់​មាន​មនុស្ស​ប្រមាណ​១៨​នាក់​បាន​ស្លាប់ បន្ទាប់ពី​រោងចក្រ ផលិត​ចំណីអាហារ​មួយកន្លែង​នៅ​ខេត្ត សាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន ត្រូវ បាន​អគ្គីភ័យ​លេប​ត្របាក់​ស្ទើរ​ទាំងស្រុង ។ ​ ​យោងទៅតាម​ប្រភពពី​ក្រុមមន្ត្រី​អាជ្ញាធរ​ក្នុង​តំបន់ បាន​និយាយថា

អគ្គិភ័យ​បាន ឆាបឆេះ​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ម៉ោង​ក្នុង​តំបន់ ស្ថិតនៅ​រោងចក្រ​ផលិត ការ៉ុត​កំប៉ុង ដែលមាន​ឈ្មោះថា ឡុង​យួន ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​ទីក្រុង ស៊ូ​ក្វាង នៃ ខេត្ត សាន​ទុង ហើយ​វា​ត្រូវបាន​ពន្លត់​ជា​ស្ថាពរ នៅវេលា​ម៉ោង ៩ និង ៣០ យប់ ថ្ងៃ​ដដែល ។​​4

​ក្រៅពី​មនុស្ស​បាត់បង់​ជីវិត​១៨​នាក់​ហើយ​នោះ ក៏មាន​ក្រុមកម្មករ​ចំនួន​១៣​នាក់ ផ្សេងទៀត​បានទទួលរ​ងរ​បួស និង កំពុង​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ ខណៈ ដែល​អ្នកចាត់ចែង​ក្នុង​រោងចក្រ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​យកទៅ​សាកសួរ​ចម្លើយ ចំនែកឯ​មូលហេតុ​ឈានដល់​ការបង្ក​អគ្គិភ័យ​នេះ​ឡើង កំពុង​ស្ថិតនៅ​ក្នុងការ​ស៊ើប អង្កេត​បន្តទៀត ៕2