សៀមរាប: កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥នេះដោយមានការចូលរួមពីគណៈប្រតិភូចំនួន៣៧ប្រទេស។
ឯកឧត្ដម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំនេះ ជាលើកទី២ ដោយលើកទីមួយនៅធ្វើឡើងកាលពីឆ្នាំ២០១៩ និងលើកទី២ នៅឆ្នាំ២០២៥នេះ ។ឯកឧត្ដមបន្ដថា នៅក្នុងកិច្ចប្រជុំមានរៀបចំបើកសិក្ខាសាលាព្រមៗគ្នាចំនួន៧ ហើយនៅក្នុងសិក្ខាសាលាបានធ្វើបទបង្ហាញពីការវិវឌ្ឍន៍យុគ្គសម័យឌីជីថល បញ្ញាសុប្បនិមិត្ដ ជាពិសេសពាក់ព័ន្ធនឹងយុវជន និងស្ដ្រីក្នុងវិស័យព័ត៌មាន ឌីជីថល និងអេអាយ ដោយមានវាគ្មឹនមកពីតាមតំបន់សំខាន់ៗ ជាពិសេស មកពីសម្ព័ន្ធភាពដែលជាដៃគូរអង្គការAIDB។
ឯកឧត្តម បានមានប្រសាសន៍ថាកម្ពុជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការចូលរួមពីប្រទេស៣៧ប្រទេសគឺជាអំណះអំណាងមួយយ៉ាងជាក់ស្ដែងថា កម្ពុជាជាប្រទេសពិតជាមានសុខសន្តិភាព គឺជាប្រទេសដែលអាចទទួលក្នុងការៀបចំកម្រិតអន្តរជាតិនេះ។ប្រជាជាពលរដ្ឋកម្ពុជាយើងដែលផ្ដល់នូវស្នាមញញឺម ការផ្ដល់នូវភាពរាក់ទាក់ ការផ្ដល់នូវស្នាមញញឹមចាត់ទុកថា ភ្ញៀវទាំងអស់សុទ្ធសឹងជាក្នុងចង្កោមគ្រួសារតែមួយប្រជាពលរដ្ឋកម្ពុជាស្រស់ស្រាយញញឹមរាក់ទាក់ ហើយកម្ពុជាមានសន្តិភាពយ៉ាងពិតប្រាកដ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា បើពិនិត្យទៅលើបណ្តាប្រទេសក្នុងតំបន់ គឺកម្ពុជា ជាប្រទេសមួយដែលមានភាពសកម្ម ក្នុងនេះតំណាងក្រសួងព័ត៌មានរបស់យើងមានសមត្ថភាព មានគំនិត ក៏ដូចជាមានយោបល់ ចូលរួមកិច្ចប្រជុំ ដោយភាពសកម្មបំផុត។ ក្រៅពីនេះកម្ពុជាបច្ចុប្បន្នគេមើលឃើញមិនដូចអតីតកាលទេ ដោយកម្ពុជាសម័យតេជោ កម្ពុជាសម័យធិបតីកម្ពុជា ជាប្រទេសមួយរីកលូតលាស់ មានការរីកចម្រើន ហើយធនធានមនុស្សក៏មានការកើនឡើង សមត្ថភាពមន្រ្តីរបស់យើង ក៏កាន់តែខ្ពស់។សូមជម្រាបជូនថា នេះជាលើកទី២ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី ដែលលើកទី១រៀបចំនៅឆ្នាំ២០១៩ នៅលើទឹកដីសៀមរាបអង្គរផងដែរ៕





































