សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០២៤-២០២៨ ជូនដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តបន្ទាយមានជ័យ

0

ដោយ ឃិន គន្ធា

បន្ទាយមានជ័យ៖ មន្ទីរ អង្គភាព ស្ថាប័ន មកពីតាមបណ្តាល ក្រុង-ស្រុក ឃុំ-សង្កាត់ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០២៤-២០២៨ ជូនដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តបន្ទាយមានជ័យ ប្រារព្ធធ្វើឡើង ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកស្រីរស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំ ក សាលា ខេត្ត បន្ទាយមានជ័យ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥។

លោកស្រី រស់ សុផានី អភិបាលរងខេត្ត មានប្រសាសន៍ ថាកន្លងទៅក្រសួង ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្តរួមទាំង មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងអភិបាលក្រុង/ស្រុក បានយក ចិត្តទុកដាក់ខ្លាំង និងជួយដល់បងប្អូនជនមានពិការភាព។ លោកស្រីបញ្ជាក់ថា ទូទាំងខេត្តបន្ទាយមានជ័យ មានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត សាខាមូលនិធិ ជនពិការខេត្ត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអង្គការមួយចំនួនដែលកំពុងធ្វើការលើវិស័យពិការភាព ដូចជាអង្គការមេត្តាករុណា អង្គការតំណាងជនពិការខេត្តបន្ទាយមានជ័យជាដើម ។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុង សម្បត្តិ មានប្រសាសន៍ លេីកឡើងថា ក្នុងអាណត្តិទី៧របស់រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដែលបានផ្តោតជាសំខាន់ទៅលើ យុទ្ធសាស្រ្តគាំពារសង្គមសម្រាប់ជនក្រីក្រ  និងជនងាយរងគ្រោះជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូនទទួលបាន នូវផលប្រយោជន៍ពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម បាន កាន់តែល្អ ប្រសើ រឡើង។

ឯកឧត្ដម បន្តថា រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ហើយច្បាប់នេះ គឺ កំពុងឱ្យប្រើប្រាស់ ទាំងអស់នេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនមានពិការភាព និងគ្រួសារឱ្យមានភាពប្រសើរឡើង ក្នុងការគោរពភាពថ្លៃថ្នូរពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុខុមាលភាពពេញលេញ ដោយលើកកម្ពស់ភាព ស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្មការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហឹង្សា និងដំណោះស្រាយគ្រាមានអាសន្ន ព្រមទាំងលើក ស្ទួយសមភាពស្រ្តីពិការ កុមារពិការ និង ជន មាន ពិការ ភាពគ្រប់ប្រភេទ៕