ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញវាយគងប្រពៃណី ដើម្បីជាការបើកនូវសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាសុី AMS លើកទី២០ ជាផ្លូវការ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ “អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ”

0

(សៀមរាប)៖ ព្រឹត្តការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ “អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ” ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការដោយការវាយគងប្រពៃណី ដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នាសណ្ឋាគារសុខា សៀមរាប ។
ពិធីបើកជាផ្លូវការសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដោយការវាយគង គឺជានិមិត្តរូបដ៏ពិសិដ្ឋ និងជាប្រពៃណីមួយដែលបង្ហាញពីស្មារតីនៃការរួបរួមសាមគ្គីគ្នា និងបន្តគោលបំណងរួមដែលកំណត់ក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី AMS លើកទី២០។
ពិធីវាយគង មិនមែនគ្រាន់តែជាការបើកកម្មវិធីប៉ុណ្ណោះទេ តែវាក៏ការអំពាវនាវឲ្យមានការសន្ទនាជាសំឡេងនៃការប្តេជ្ញាចិត្ត និងការអបអរនៃដំណើររួមគ្នារបស់យើងក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។
ពិធីបើកជាផ្លូវការ 20th Asia Media Summit-AMS មានការអញ្ជើញចូលរួមពី លោកស្រី Philomena នាយកប្រតិបត្តិ និងជាអគ្គលេខាធិការ វិទ្យាស្ថានអាសុីប៉ាសុីភិក សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD លោក Gaurav Dwivedi ប្រធាន AIBD និងវត្តមាន ប្រធានអ្នកនាំពាក្យការិយាល័យប្រធានាធិបតីប្រទេសម៉ាលឌីវ ព្រមទាំងវត្តមានថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយជិត ៣០ប្រទេស អញ្ជើញចូលរួមក្នុងព្រឹត្តការណ៍ សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ លើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែកក្កដា ឆ្នាំ២០២៥ ៕