កំពង់ធំ÷ ឯកឧត្តម ចាន់ ស៊ីណាត ឧទ្ទិសបុញ្ញាកុសលជូនវិញ្ញាណក្ខន្ធវីរៈយុទ្ធជនកងទ័ពជួបមុខ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បាទឧទ្ទិសកុសលដូច្នេះនៅក្នុង
ឱកាសដែលឯកឧត្តមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគេនទៀនព្រះវស្សានិងសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនជភៀសសឹក និងពលករដែលបានធ្វើមាតុភូមិនិវត្តន៍ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥។
ឯកឧត្តមបានបន្ថែមថា ការលះបង់ពលីសាច់ស្រស់ឈាមស្រស់ អាយុជីវិតរបស់យុទ្ធជនជួរមុខគឺជាគុណបំណាច់ដែលមិនអាចបំភ្លេចបាន និងស្ថិតនៅក្នុងបេះពលរដ្ឋខ្មែរគ្រប់គ្រប់រូបដែលពុះពារការពារជាតិមាតុភូមិពីការឈ្លានពានបង្កអរិភាពនិងសង្គ្រាមបំភ្លេចបំផ្លាញប្រទេសជាតិដ៏ផូរផង់នៃយើង ក្រោមម្លប់សន្តិភាពដែលបានឡើងដោយការខិតខំប្រឹងប្រែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះក្នុងនាមឯកឧត្តមជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ លោកប្ដេជ្ញាចិត្តខ្ពស់ ក្នុងការដឹកនាំអភិវឌ្ឍមូលដ្ឋានឃុំចំណាលើឱ្យខាងតែបាន ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធានាសាស្ត្រ ការផ្ដល់សេវាផ្សេងៗ ជាពិសេសការលើកកម្ពស់សុខុកុមាលភាពជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណើលើទាំងមូល ឱ្យកាន់តែប្រសើរឡើង ដូចមានផ្លូវបេតុងជាង១០គីឡូម៉ែត្រកំពុងដំណើរការសាងសង់ ឱ្យមានដំណើរការល្អប្រសើរ។
សូមបញ្ជាក់ថានៅក្នុងពិធីនេះ ឯកឧត្តម ចាន់ ស៊ីណាត បានប្រគេននូវទៀនព្រះវស្សា១គូ ទេយ្យទានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន និងបច្ច័យ២លានរៀលក្នុងមួយវត្ត ដល់គ្រូចៅអធិកាលោកអាចារ្យគណៈកម្មការវត្តទាំង៦នៅក្នុងឃុំចំណាលើ ហើយឯកឧត្តមបានជូននូវគ្រឿងឧបភោគបរិភោគមួយចំនួនធំ ព្រមទាំងថវិកា៣ម៉ឺនរៀលដល់ពលករដែលបានធ្វើមាតុភូមិនិវត្តន៍ និងជនភៀសសឹកចំនួន៦៣០នាក់ផងដែរ៕









































