កំពង់ធំ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជួបសំណេះសំណាល និងកោតសរសើរដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដល់ជីវភាពគ្រួសារចាស់ជរា និងគ្រួសារងាយរងហានិភ័យនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់
ធំ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះលោកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ជាពិសេសអ្នកស្រុកស្ទោង ឯកឧត្តមតែងតែជួបជុំសំណេះសំណាលជាញឹកញ៉ាប់កន្លងមក។
លោកបន្ថែមថា ការយកចិត្តទុកដាក់ដល់គ្រួសារចាស់ជរា និងគ្រួសារងាយរងហានិភ័យ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដល់សុខទុក្ខសុខុមាលភាពគ្រប់ក្រុមគ្រួសារទាំងអស់ ហើយមិនត្រូវបានមើលរំលង ឬអាជ្ញាធរពុំបានដឹងថាក្រុមគ្រួសារណាមួយឬមាននរណាម្នាក់ត្រូវបានដាច់ពោះស្លាប់ដោយសារគ្មានអាហារបរិភោគនោះឡើយ។
ជាចុងបញ្ចប់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តថែមទៀតដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពទូទៅរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនពលករដែលទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ និងជនភៀសសឹកដែលបានភៀសខ្លួនពី សង្គ្រាមឈ្លានពានទាំងកំរោលរបស់ចោរសៀមនៅភ្នំដងរែកមកដល់មូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថាក្នុងឱកាសនេះ សាយ គឹមឡម បានប្រគល់ជូននូវដល់គ្រួសារចាស់ជរា និងគ្រួសារងាយរងហានិភ័យចំនួន១៧គ្រួសារ ដែលក្នុង១គ្រួសារៗ ទទួលបាននូវ÷អង្ករ១បេ មី និងត្រីខមួយចំនួនផងដែរ៕



































