ឧត្តរមានជ័យ៖ តំណាងស្ថានទូតបរទេសចំនួន៤២ និងអង្គការអន្តរជាតិចំនួន២០ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងទម្លាក់គ្រាប់បែកនៅវត្តតាមាន់សែនជ័យ និងទីតាំងគ្រាប់បែក MK84 ទម្ងន់មួយតោន ដែលយោធាទ័ពថៃទម្លាក់លើផ្ទះប្រជាពលរដ្ឋ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែង នៃការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕ភ្នំដងរ៉ែក





































